កូរ៉េខាងត្បូង៖ ខណៈពេលដែលមានភាពចម្រូងចម្រាសយ៉ាងច្រើន នៅក្នុងផលិតកម្ម YG Entertainment មួយរយៈថ្មីៗកន្លងទៅ ស្រាប់តែពេលនេះ មានរឿងកាន់តែធំឡើងៗ ដោយមហាជននាំគ្នាចុះហត្ថលេខាលើញត្តិ ស្នើសុំឲ្យផ្អាករាល់សកម្មភាពរបស់តារា ប្រចាំផលិតកម្ម YG ទាំងអស់។

ក្នុងនោះដែរ នៅក្នុងបណ្តឹងរបស់រដ្ឋាភិបាលដែលបង្ហោះនៅលើផ្ទាំងពាណិជ្ជកម្ម Blue House កាលពីថ្ងៃទី ១២ ខែមិថុនា បានបង្ហាញពីអ្នកដាក់ពាក្យស្នើរសុំ បានសរសេរថា “តារាល្បីៗរបស់ផលិតកម្ម YG តែងតែជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន និងកញ្ឆា ដូច្នេះគួរតែបញ្ឈប់រាល់សកម្មភាព របស់ពួកគេនៅលើការផ្សាយទាំងអស់ទៅ”

ពួកគេបានបន្តទៀតថា “តារាចម្រៀង និងតារាសម្តែងរបស់ផលិតកម្ម YG Entertainment មានច្រើននាក់។ ហើយថ្មីៗនេះ ពួកគេមួយចំនួនមានរឿងអាស្រូវគ្រឿងញៀនរាប់មិនអស់។ ដូច្នេះទាំងនេះ ការសង្ស័យបញ្ជាក់ថា មានរឿងអាស្រូវច្រើនពេកអំពីគ្រឿងញៀន កើតឡើងក្នុងផលិតកកម្មនេះ បានចង្អុលបង្ហាញឲ្យឃើញថា នៅក្នុងក្រុមហ៊ុនពិតជាមានបញ្ហាធ្ងន់ធ្ងរខ្លាំង។ ហើយពួកគេត្រូវតែបញ្ឍប់សកម្មភាពរបស់តារាទាំងនោះ នៅលើប្រព័ន្ធផ្សាព្វផ្សាយទាំងអស់ ដើម្បីបើកការស៊ើបអង្កេតផ្ទៃក្នុងឲ្យស៊ីជម្រៅអំពីផលិតកម្មមួយនេះ”

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១២ ម្សិលមិញនេះ Dispatch បានចេញព័ត៌មានផ្សព្វផ្សាយថា លោក B.I សមាជិកក្រុម iKon ត្រូវបានចោទប្រកាសន់ពីបទ ធ្លាប់ប៉ុនប៉ងទិញគ្រឿងញៀន។ មិនបានប៉ុន្មាន ស្រាប់តែផលិតកម្ម YG បានប្រកាសថា លោក B.I បានចាកចេញពីផលិតកម្ម និង ក្រុមរបស់ខ្លួនហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

B.I
Yang Hyun Suk
ផលិតកម្ម YG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]