កូរ៉េខាងត្បូង៖ រឿងរ៉ាវកាន់តែច្របូកច្របល់ គ្រាន់តែព័ត៌មានចុះផ្សាយចោទប្រកាន់តារាប្រុស Hanbin (B.I) សមាជិកក្រុម Ikon ពីបទទិញនិងប្រើប្រាស់គ្រឿងញៀន ត្រឹមរយៈពេលមិនដល់មួយថ្ងៃផង អ្នកគាំទ្រ Ikonic រាប់លាននាក់ ក៏បានបាត់បង់នូវមេក្រុមចម្រៀងដ៏ល្អបំផុតមួយរូបនេះ ត្រឹមមួយភ្លែត ដោយផលិតកម្ម YG បានប្រកាសជាផ្លូវការថា Hanbin នឹងចាកចេញពីក្រុម Ikon ហើយខាងផលិតកម្ម ក៏បានផ្តាច់កុងត្រាជាមួយនឹងតារាប្រុសរូបនេះផងដែរ ដែលធ្វើឲ្យមហាជនគ្រប់គ្នា ធ្វើចិត្តមិនបានឡើយចំពោះរឿងនេះ។

ប៉ុន្តែមិនថាយ៉ាងណា ខណៈពេលនេះ អ្វីដែលកំពុងតែធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ កាន់តែខ្លាំងជាងនេះបំផុតនោះ គឺត្រូវបានគេរាយការណ៍មកថា បន្ទាប់ពីកើតរឿងនេះកាលពីម្សិលមិញនេះ Hanbin បានបាត់ខ្លួនចេញពីផ្ទះ មិនឃើញទាំងនៅ ក្នុងខុនដូ នៅក្រុមហ៊ុន ហើយលោកថែមទាំងបានបិទទូរស័ព្ទទៀត សូម្បីតែអ្នកគ្រប់គ្រងផ្ទាល់ខ្លួន និងក្រុមគ្រួសារឪពុកម្តាយរបស់លោក ក៏មិនអាចទាក់ទងលោកបានឡើយ ហើយមកទល់ពេលនេះ គ្មាននរណាដឹងឡើយថា Hanbin ទៅទីណា ឬនៅទីកន្លែងណាដែរ។

ជាក់ស្តែង នៅយប់កើតរឿងកាលពីយប់មិញនេះ មានគេបានប្រទះឃើញ Hanbin អង្គុយយំម្នាក់ឯង នៅឯមុខទន្លេហ៊ាន់ ហើយមកទល់ព្រឹកនេះលោកក៏បានបាត់ខ្លួន អ្នកគាំទ្រសង្ស័យថា អាចនឹងលោកទៅកន្លែងស្ងប់ស្ងាត់ណាមួយ ដើម្បីត្រូវការពេលវេលាផ្ទាល់ខ្លួន ធ្វើចិត្តសម្រាប់រឿងនេះ ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រនិងមហាជនទាំងអស់គ្នា សង្ឃឹមថា Hanbin មិនធ្វើអ្វីផ្តេសផ្តាស និងឆាប់វិលត្រឡប់មកផ្ទះវិញ ដោយសុវត្ថិភាពឆាប់ៗនេះផងដែរ៕    

គេប្រទះឃើញ Hanbin អង្គុយយំម្នាក់ឯង នៅឯមុខទន្លេហ៊ាន់យប់មិញ
Hanbin អតីតសមាជិកក្រុម IKON
Hanbin អតីតសមាជិកក្រុម IKON
Hanbin អតីតសមាជិកក្រុម IKON
Hanbin អតីតសមាជិកក្រុម IKON
Hanbin អតីតសមាជិកក្រុម IKON
Hanbin អតីតសមាជិកក្រុម IKON

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]