សៀមរាប៖ យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា នៅទីបំផុតរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបទៅនឹងការដាក់ញត្តិបញ្ឈប់ការប្រើប្រាស់ដំរីឱ្យភ្ញៀវទេសចរជិះលេងកម្សាន្តទៀតហើយ។

គួររម្លឹកផងដែរថា មានសត្វដំរីពីរក្បាលបានងាប់ព្រោះតែហត់នឿយខ្លាំងពេកកាលពី៣ឆ្នាំចុងក្រោយនេះ។ ក្រោយមកការងាប់របស់សត្វដំរី២ក្បាលនេះបានទាក់ទាញចំណាប់អារម្មណ៍របស់អន្តរជាតិជាខ្លាំង ទើបពួកគេបានដាក់ញត្តិគាំទ្រការបញ្ឈប់ការប្រើប្រាស់សត្វដំរីឱ្យភ្ញៀវទេសចរជិះលេងកម្សាន្តនៅក្នុងតំបន់អង្គរវត្តតាមរយៈគេហទំព័រ change.org។ គ្រាន់តែរយៈពេល ២ថ្ងៃប៉ុណ្ណោះមានការគាំទ្រការចុះហត្ថលេខាតាមអនឡាញរហូតដល់ទៅ ១៤,០០០នាក់។

មនុស្សម្នានាំគ្នាចុះហត្ថលេខាគាំទ្រការដាក់ញត្តិនៅលើគេហទំព័រchange.org
មនុស្សម្នានាំគ្នាចុះហត្ថលេខាគាំទ្រការដាក់ញត្តិនៅលើគេហទំព័រchange.org

ជាការឆ្លើយតបទៅនឹងការដាក់ញត្តិនេះ នៅទីបំផុតកម្ពុជាបានប្រកាសថា រាល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់នឹងមិនត្រូវបានអនុញ្ញាតឱ្យជិះដំរីលេងកម្សាន្តទៀតទេចាប់ពីដើមឆ្នាំ២០២០ខាងមុខនេះតទៅ។

យោងតាមគណៈកម្មាធិការដំរីអង្គរបានឱ្យដឹងថា សត្វដំរី១៤ក្បាលនឹងត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្ស និងមជ្ឈមណ្ឌលបង្កាត់ពូជនៅដើមឆ្នាំ២០២០ខាងមុខនេះ។

លោកអ៊ាន គីរី ប្រធានគណៈកម្មាធិការដំរីអង្គរបានមានប្រសាសន៍ថា៖

«នៅដើមឆ្នាំ២០២០ សមាគមរបស់យើងគ្រោងនឹងបញ្ចប់ការប្រើប្រាស់សត្វដំរីដើម្បីដឹកភ្ញៀវទេសចរ ប៉ុន្តែពួកគេនៅតែអាចមើលសត្វដំរី និងថតរូបពួកវាបាននៅក្នុងមណ្ឌលអភិរក្សនិងមជ្ឈមណ្ឌលបង្កាត់ពូជរបស់យើង។ យើងចង់ឱ្យសត្វដំរីទាំងនេះរស់នៅតាមបែបធម្មជាតិតាមដែលអាចធ្វើទៅបាន។»

យ៉ាងណាមិញ ក្រុមអ្នកការពារសិទ្ធិសត្វ Moving Animals ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើបែបនេះផងដែរ៕

សត្វដំរីងាប់នៅក្នុងតំបន់អង្គរវត្ត
រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]