ភ្នំពេញ៖ កាលពីយប់មិញនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងប្រុស លោក ឆន សុវណ្ណរាជ និងកញ្ញា ឈិត សុវណ្ណបញ្ញា ដែលជាតារាចម្រៀងក្រោមដំបូលតែមួយនោះ បានបង្ហោះវីដេអូឃ្លីបមួយ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះឃ្លីបវីដេអូបកស្រាយចម្រៀងរួមគ្នា ដែលមានរយៈពេលជាង១នាទីនោះ គេសង្កេតឃើញថា លោក ឆន សុវណ្ណរាជ និងកញ្ញា ឈិត សុវណ្ណបញ្ញា ដែលជាតារាចម្រៀងនោះ បានច្រៀងរួមគ្នា នៅខារ៉ាអូខេមួយកន្លែង ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំងទៅលើសម្លេងរបស់ អ្នកទាំងពីរ ពិតជាពីរោះដូចច្រៀង នៅលើបណ្ដាការប្រគំតន្រ្តីធំ យ៉ាងដូច្នោះដែរ។

ជាមួយគ្នានេះដែរបទចម្រៀងដែរ លោក ឆន សុវណ្ណរាជ និងកញ្ញា ឈិត សុវណ្ណបញ្ញា បានលើកយកមកបកស្រាយរួមគ្នានោះមានចំណងជើងថា«ហេតុផលគឺត្រូវបានបញ្ចប់» ដែលជាការបកស្រាយផ្ទាល់អ្នកនាង សុគន្ធ នីសា និង លោក ឆន សុវណ្ណរាជ តែកញ្ញា ឈិត សុវណ្ណបញ្ញា បកស្រាយបានយ៉ាងពីរោះ មិនចាញ់ម្ចាស់ដើមនោះទេ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាទាំងអស់គ្នា៖

ឆន សុវណ្ណរាជ និង ឈិត សុវណ្ណបញ្ញា
ឆន សុវណ្ណរាជ និង ឈិត សុវណ្ណបញ្ញា
ឆន សុវណ្ណរាជ និង ឈិត សុវណ្ណបញ្ញា
ឆន សុវណ្ណរាជ និង ឈិត សុវណ្ណបញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ