កាណាដា៖ ក្រោយពីបានចាកឆ្ងាយ ពីទឹកដីស្រុកខ្មែរ មួយរយៈមក តារាចម្រៀងស្រីដ៏ល្បីល្បាញ មាស សុខសោភា បានធ្វើឲ្យ អ្នកគាំទ្រជាច្រើន របស់នាងមានការនឹករលឹកយ៉ាងខ្លាំង។ ដោយតារាចម្រៀងរូបនេះ បានទៅ បំពេញការងារនិងរស់នៅ ជាមួយស្វាមី នៅប្រទេសកាណាដា ឯណោះ។

ប៉ុន្តែ ទោះបីយ៉ាងណាក៏ មាស សុខសោភា មិនបានបោះបង់ វិស័យសិល្បៈនោះទេ ដោយមានការសម្ដែង ជាច្រើននៅទីនោះ ព្រមទាំងទទួលបាន ការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ។ ជាពិសេស នាងតែងតែ មានការបង្ហោះ រាល់សកម្មភាពប្រចាំថ្ងៃ ចែកជូនដល់ហ្វេនៗ នៅស្រុកខ្មែរជានិច្ច។

ជាក់ស្ដែង ថ្មីៗនេះ មាស សុខសោភា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក បង្ហាញពីដំណើរកម្សាន្ត លំហែអារម្មណ៍ ជាមួយម្ចាស់បេះដូងរបស់នាង នៅឯតំបន់រមណីយដ្ឋានមួយ ក្នុងប្រទេសកាណាដា។

លើសពីនេះ រូបភាពទាំងនោះ បានបង្ហាញឲ្យ ឃើញយ៉ាងច្បាស់ ពីស្នេហាដ៏ផ្អែមល្ហែមរបស់តារាចម្រៀងរូបនេះ ដែលធ្វើឲ្យមហាជន ឃើញហើយច្រណែនទៀតផង៕ 

មាស សុខសោភា
មាស សុខសោភា និងស្វាមី
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា