ថៃ៖ នាពេលបច្ចុប្បន្ន ពីធីករទូរទស្សន៍ដ៏មានប្រជាប្រិយភាព លោក Woody បានកំពុងតែទទួលបាន ការគាំទ្រខ្លាំង ពីសំណាក់មហាជន ស្របពេលលោកកាន់តែបោះជំហាន កាន់កាប់កម្មវិធីៗធំ ខ្នាតអត្តរជាតិជាច្រើនផងដែរ។ ជាពិសេស រូបលោក ក៏ជាកាន់កម្មវិធី សម្ភាសន៍ និងគាស់កកាយផ្ទះតារាៗផងដែរ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង។

ប៉ុន្តែ កាលពីថ្មីៗនេះដែរ សារព័ត៌មានថៃមួយ បានទៅគាស់កកាយនៅផ្ទះរបស់ តារាប្រុសរូបនេវិញម្តង ថាតើសព្វថ្ងៃ រូបលោកបានប្រើជីវិតបែបណា និងមានភាពសម្បូរបែប យ៉ាងណាខ្លះ ព្រោះថាកន្លងមកកម្រ បានឃើញពីធីកររូបនេះ បង្ហាញពីជីវិតផ្ទាល់ខ្លួនរបស់លោកខ្លាំងណាស់។

យ៉ាងណាមិញ ចំពោះផ្ទះរបស់លោក Woody រស់នៅបច្ចុប្បន្ន ជាប្រភេទខុនដូ នៅជាន់ខ្ពស់ៗ ហើយការដែល លោករស់នៅខុនដូ ក៏ព្រោះតែ ងាយស្រួលសម្រាប់រូបលោក ទាំងសុវត្ថិភាព និងមានអ្វីគ្រប់យ៉ាងដូចជាកន្លែង ហែលទឹក ហាត់ប្រាណ នៅទីនោះតែម្តង។

ជាមួយគ្នានេះ ការរៀបចំ នៅក្នុងខុនដូរបស់តារាប្រុសរូបនេះ ពិតជាស្រស់ស្អាត និងដេគ័រ យ៉ាងប្រណីត ទៅតាមទីកន្លែងនីមួយៗ ហើយរីឯចំណែក ទំហំខុនដូ មានលក្ខណៈធំទូលាយ និងបរិយាកាស ក៏មានស្រស់បំព្រង គួរឲ្យចង់រស់នៅ និងប្រកបទៅដោយ ផាសុខភាពមែនទែន៕

ចង់ជ្រាបរឹតតែច្បាស់ សូមតាមដានទស្សនាវីដេអូខាងក្រោមនេះ៖ 

Woody
ទិដ្ឋភាពខុនដូ Woody
ទិដ្ឋភាពខុនដូ Woody
ទិដ្ឋភាពខុនដូ Woody
ទិដ្ឋភាពខុនដូ Woody
ទិដ្ឋភាពខុនដូ Woody
ទិដ្ឋភាពខុនដូ Woody
ទិដ្ឋភាពខុនដូ Woody
ទិដ្ឋភាពខុនដូ Woody

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]