ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ បានស្គាល់ពីតារាសម្ដែងប្រុសសក់ប៉ោង មាឌធំ លោក វី ជីវ័ន្ត ជាក់ជាមិនខាន តាមរយៈការសម្ដែងខ្សែភាពយន្តជាច្រើន ព្រមទាំងជាតន្រ្តីករថែមទៀតផង។

ជាមួយគ្នានេះដែរ តារាសម្ដែងពោរពេញសមត្ថភាពលោក វី ជីវ័ន្ត ក្រោយពេលមិនសូវឃើញរូបលោក មួយរយៈចុងក្រោយនេះ នៅលើវិថីសិល្បៈនោះ ធ្វើឲ្យបណ្ដាប្រិយមិត្តមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ ស្រាប់តែពេលនេះ តារាសម្ដែងប្រុសពហុជំនាញ លោក វី ជីវ័ន្ត បានបញ្ចេញនៅរូបភាព ២សន្លឹក នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ធ្វើឱ្យទស្សនិកជនដែលជាហ្វេនៗទៅលើរូបលោក មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីបានឃើញបែបនេះ។

យ៉ាងណាផ្អែក ទៅលើការបង្ហោះរបស់លោក ជាមួយនឹងសភាពជាកម្មករសំណង់ នោះ តារាសក់សក់ធំរូបនេះបានសរសេរថា៖ «រំលឹកវិជ្ជាគុណកាលពី២០ឆ្នាំជាងមុន»ដែលកាលនោះ លោក វី ជីវ័ន្តជាសិស្សសិក្សាផ្អែកសំណង់ ព្រមទាំងមិនទាន់ចូលប្រឡូកក្នុងវិថីសិល្បៈមកម្ល៉េះ នេះបើតាមលោក បានធ្វើការឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួន។

គួររម្លឹកផងដែរថា បើទោះបីជា លោក វី ជីវន្ត ពិតជាមានភាពមមាញឹក ជាមួយនឹងការងារខាងក្រៅ ច្រើនជាងការងារសិល្បៈ ក៏ពិតមែន តែខ្លួនមិនបានទៅណាចោលពីវិថីសិល្បៈមួយនេះឡើយ ទោះបីជាលោក មិនសូវមានភាពល្បីល្បាញដូចតារាផ្សេងទៀតក៏ដោយ តែលោកមានការគាំទ្រជាច្រើន ពីសំណាក់ហ្វេនរបស់លោក ជាពិសេសនៅម៉ូតសក់ប៉ោងរបស់គាត់តែម្តង៕

លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
លោក វី ជីវ័ន្ត
សំណេររបស់លោក វី ជីវ័ន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ជីវ័ន្ត