កូរ៉េខាងត្បូង ៖ នៅមុននេះបន្តិច សារព័ត៌មានកូរ៉េមួយ បានរាយការណ៍ថា គូស្នេហ៍តារាល្បី Rain និងភរិយា គឺនាង Kim Tae Hee ទើបបានទិញផ្ទះល្វែងថ្មីមួយខ្នង នៅឯទីក្រុង Irvine រដ្ឋ California សហរដ្ឋអាមេរិក ដែលមានតម្លៃប្រមាណជា ២លានដុល្លារអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយនោះ ក៏បានអះអាងផងដែរថា គូស្វាមីភរិយាមួយគូនេះ បានសម្រេចចិត្តទិញផ្ទះនៅអាមេរិក មិនមែនសម្រាប់តែរស់នៅប៉ុណ្ណោះទេ ប៉ុន្តែពួកគេទាំងពីរ មានគម្រោងបង្ហាញខ្លួន ជាតារាហូលីវូដ។

គួរបញ្ជាក់ផងដែរថា ភ្លាមៗបន្ទាប់ពីព័ត៌មាននេះ បានចេញផ្សាយ អ្នកតំណាងម្នាក់របស់ Kim Tae Hee ស្រាប់តែបានចេញមុខបញ្ជាក់ភ្លាមៗថា រឿងដែលប្ដីប្រពន្ធមួយគូនេះ ទិញផ្ទះនៅ ទីក្រុង Irvine រដ្ឋ California គឺជាការពិត។ ប៉ុន្តែរឿងដែលថា Kim Tae Hee និង Rain មានគម្រោងបង្ហាញខ្លួន ជាតារាហូលីវូដនោះ វាមិនមែនជាការពិតទេ ផ្ទុយទៅវិញ ពួកគេទាំងពីរ គឺមិនទាន់មានគម្រោងអ្វីនៅឡើយ។ យ៉ាងណាមិញ មុនពេលរៀបការ Kim Tae Hee ក៏ធ្លាប់បានចូលរួមសម្ដែងកុនហូលីវូដ រួចមកហើយ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Rain និង Kim Tae Hee
រូបភាព Rain និង Kim Tae Hee
រូបភាព Kim Tae Hee
រូបភាព Rain

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]