ថៃ៖ នៅថ្ងៃទី១៣ ខែមិថុនានេះ តារាសម្តែងប្រុសវ័យ២៥ឆ្នាំ លោក Tor Thanapob បានសម្រេចចិត្តបួសជាសង្ឃ ដើម្បីសងគុណឪពុកម្តាយ និងសិក្សាព្រះធម៌ ក្នុងវត្តអារាមមួយដែលស្ថិតនៅតាមខេត្ត។

នេះជាដំណឹងមួយដែលធ្វើអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញរូបភាពនៅក្នុងពិធីបំបួស ចែកចាយនៅក្នុងបណ្តាញសង្គម ព្រោះពិធីនេះត្រូវបានរៀបចំឡើងដោយស្ងាត់ៗ មានត្រឹមតែសាច់ញាតិ និងអ្នកជិតស្និទ្ធប៉ុណ្ណោះចូលរួម។

គួររម្លឹកផងដែរថា តារាសម្តែងប្រុសរូបនេះ ធ្លាប់បាននិយាយរួចមកហើយទាក់ទងនឹងរឿងបួសជាសង្ឃ ដោយលោក មានគម្រោងបួសស្ងាត់ៗក្នុងវត្តនៅតាមខេត្ត ពេលអាយុ២៥ឆ្នាំ។ ទៀតសោត មកដល់ពេលនេះ លោកបានធ្វើតាមពាក្យសម្តី ដែលបាន និយាយទុកមុនពិតមែន៕

Tor Thanapob
Tor Thanapob
ទិដ្ឋភាពនៅក្នុងពិធីបំបួស
ទិដ្ឋភាពនៅក្នុងពិធីបំបួស
ទិដ្ឋភាពនៅក្នុងពិធីបំបួស
ទិដ្ឋភាពនៅក្នុងពិធីបំបួស
ទិដ្ឋភាពនៅក្នុងពិធីបំបួស
ទិដ្ឋភាពនៅក្នុងពិធីបំបួស
ទិដ្ឋភាពនៅក្នុងពិធីបំបួស
ទិដ្ឋភាពនៅក្នុងពិធីបំបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]