បរទេស៖ ចូរអ្នកសាកស្រមៃមើលថា អ្នកគ្រោងនឹង Surprise សង្សាររបស់អ្នកនៅថ្ងៃខួបកំណើតនាង ប៉ុន្តែបែរជាឃើញនាងឱបគ្នាជាមួយប្រុសផ្សេងទៅវិញ។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា?

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Twitter មានបុរសម្នាក់ឈ្មោះ Ken Wong បានចែករំលែករូបថតមួយចំនួនដោយរៀបរាប់ថា៖

«ថ្ងៃនេះគឺជាថ្ងៃខួបកំណើតសង្សាររបស់ខ្ញុំ។ ដូច្នេះខ្ញុំគិតថាខ្ញុំនឹងធ្វើឱ្យនាងមានការភ្ញាក់ផ្អើល (surprise)ម្តង។ ប៉ុន្តែខ្ញុំមិនរំពឹងថាខ្ញុំបានឃើញរឿងបែបនេះនោះទេ។»

ជាក់ស្តែងរូបថតទាំងនេះបានបង្ហាញថា លោក Ken Wong គ្រោងនឹងយកបាច់ផ្កាឱ្យសង្សារលោក ប៉ុន្តែបែរជាឃើញនាងឱបគ្នាជាមួយប្រុសផ្សេងយ៉ាងស្អិតរមួតទៅវិញ ធ្វើឱ្យលោកបានត្រឹមឈរសម្រក់ទឹកភ្នែកពីចម្ងាយជាមួយនឹងអារម្មណ៍ក្តុកក្តួលតែប៉ុណ្ណោះ។

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើនបានសម្តែងការអាណិតអាសូរលោក Ken Wong ជាខ្លាំង ហើយក៏បានលើកទឹកចិត្តលោកកុំឱ្យឈឺចិត្តជាមួយនឹងមនុស្សស្រីក្បត់បែបនេះអីព្រោះវាគ្មានតម្លៃនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនារូបថតខាងក្រោម៖

រូបថតរបស់លោក Ken Wong បង្ហោះចូល Twitter
រូបថតរបស់លោក Ken Wong បង្ហោះចូល Twitter
រូបថតរបស់លោក Ken Wong បង្ហោះចូល Twitter
រូបថតរបស់លោក Ken Wong បង្ហោះចូល Twitter
សាររបស់លោក Ken Wong បង្ហោះចូល Twitter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]