ថៃ៖ កាលពីពេលម្សិលមិញនេះ តារាល្បីៗជាច្រើនបាននាំគ្នាដឹកដៃគ្នា លេងខ្លួនយ៉ាងស្រស់ស្អាត ដើម្បីចូលរួម នៅក្នុងកម្មវិធីការប្រគល់ពានរង្វាន់ ដល់តារាប្រុសស្រីឆ្នើម ដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងឆ្នាំនេះ។

ដោយក្នុងនោះឃើញថាតារាសម្តែងស្រី Yaya Urassaya បានធ្វើការរៀបចំតែងខ្លួននៅក្នុងឈុតពណ៌ផ្ទៃមេឃ យ៉ាងស្រស់ស្អាត ក្នុងការតែងខ្លួនយ៉ាងសាមញ្ញ តែមើលទៅពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំងតែម្តង។ លើសពីនេះ នាងក៏ទទួលបាននូវពាក្យសរសើរពីបណ្តាអ្នកគាំទ្រគ្រប់គ្នាតែម្តង។

អ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងកម្មវិធីការប្រគល់ពានរង្វាន់ Dara Daily Award8 នេះ តារាស្រីរូបនេះបានទទួលពានរង្វាន់រហូតដល់ទៅ៣ ដែលជាពានរង្វាន់ប្រជាប្រិយភាព ពានរង្វាន់តារាឆ្នើម និងពានរង្វាន់នៅក្នុងការសម្តែងរឿងដ៏ល្បី «Brother of the years»។

ទន្ទឹមនឹងរូបសម្រស់ ក៏ដូចជាសមត្ថភាពដ៏ល្អរបស់នាង បានធ្វើឲ្យតារាស្រីរូបនេះទទួលបានពានរង្វាន់ដ៏ល្អៗទាំងនេះ នៅក្នុងវិស័យសិល្បៈ ចំណែកឯប្រជាប្រិយភាពរបស់នាង ក៏មានការស្ទុះឡើងខ្លាំងជាលំដាប់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Yaya Urassaya លេងខ្លួនយ៉ាងស្អាតទទួលពានរង្វាន់យប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]