ភ្នំពេញ៖ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ Herbalife Nutrition ជាក្រុមហ៊ុនអាហាររូបត្ថម្ភលំដាប់ពិភពលោក ប្រារព្ធទិវាបរិច្ចាគឈាមពិភពលោក តាមរយៈការរៀបចំកម្មវិធិបរិច្ចាគឈាមនៅតាមបណ្តាប្រទេសទូទាំង និងបង្កើនការយល់ដឹងអំពីតម្រូវការចាំបាច់សម្រាប់ការបរិច្ចាកឈាមជាទៀងទាត់។ នៅក្នុងប្រទេសកម្ពុជា Herbalife Nutrition បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត ដែលវាមិនត្រឹមតែជាការងារសង្គម តែជាការសង្រ្គោះជីវិតមនុស្ស។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក និងសមាជិកឯករាជ្យ Herbalife Nutrition ប្រមាណជាង ៣០០ នាក់ ចូលរួមធ្វើការបរិច្ចាគឈាមដោយការស្មគ្រ័ចិត្ត។ ឈាមដែលត្រូវបានបរិច្ចាគ នឹងត្រូវរក្សាទុកនៅ NBTC ដើម្បីសង្គ្រោះជីវិតជនរងគ្រោះដែលមានតម្រូវការ។ 

HERBALIFE NUTRITION រៀបចំកម្មវិធីបរិច្ចាគឈាម
HERBALIFE NUTRITION រៀបចំកម្មវិធីបរិច្ចាគឈាម

អ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition មានប្រសាសន៍ថា៖ 

“ការជួយដល់សហគមន៍ គឺជាផ្នែកមួយដ៍ធំនៃបេសកកម្មរបស់ក្រុមហ៊ុន Herbalife Nutrition ទូទាំងពិភពលោក។ ហើយក្នុងថ្ងៃនេះ រូបខ្ញុំផ្ទាល់ បុគ្គលិកក្រុមហ៊ុន Herbalife Nutrition កម្ពុជា និងសមាជិករបស់យើង រីករាយណាស់ដែលបានបរិច្ចាគឈាមដើម្បីជួយដល់ជីវិតមនុស្ស!”។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏បានប្រសាសន៍ដែរថា៖ 

“យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Herbalife Nutrition ដែលបានរៀបចំកម្មវិធីបរិច្ចាគឈាមនេះ។ ការបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ បុគ្គលិក Herbalife Nutrition នាថ្ងៃនេះគឺចែករំលែកផ្នែកមនុស្សធម៌ ដែលជាអំណោយដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃក្តីស្រឡាញ់ ហើយកាដូរបស់យើងនៅពេលនេះគឺបានហូរចេញពីបេះដូងយ៉ាងពិតប្រាកដជូនចំពោះមនុស្សជាតិ និងជនរួមជាតិនៃយើង។”
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម

បញ្ជាក់៖ ការផ្តល់ឈាមមិនមានការប៉ះពាល់ដល់សុខភាពយើងនោះទេ។ ឈាមដែលបាត់បង់នឹងបំពេញវិញយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល២៤ ទៅ៤៨ម៉ោងដោយពិសារទឹក ផ្លែឈើ ឬអាហារសម្រន់ផ្សេងៗ។ ជាទូទៅយើងអាចធ្វើការផ្តល់ឈាមនៅរៀងរាល់ ៣-៤ខែម្តងក្នុងមួយឆ្នាំ៕

HERBALIFE NUTRITION រៀបចំកម្មវិធីបរិច្ចាគឈាម
HERBALIFE NUTRITION រៀបចំកម្មវិធីបរិច្ចាគឈាម
HERBALIFE NUTRITION រៀបចំកម្មវិធីបរិច្ចាគឈាម
HERBALIFE NUTRITION រៀបចំកម្មវិធីបរិច្ចាគឈាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]