រាជធានីភ្នំពេញ ៖ បំណែកសព​ដែល​ប្រមូល​បាន​ត្រូវ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ពោធិ​វ័ន ស្ថិត​នៅ​ខាងក្រោយ​ទីលាន​វាយ​កូន​ហ្គោ​ល «​ទំនប់​កប់​ស្រូវ​»​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ការ​បូជាសព បាន​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង៥​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ក្រោម​ទុក្ខ​វិយោគ​​របស់​កូន​ស្រី​រក​ពិពណ៌នា​មិន​អស់​ឡើយ ។ សព​ស្ត្រី​ឈ្មោះ គឹ​ម យ៉ា​នាង បាន​បន្សល់​ទុក​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ដែល​មាន​ដៃ ​និង​ជើង​ដាក់​ក្នុង​កេស​ស្នោ​តូច​មួយ ត្រូវ​បាន​ប្រគល់​ឱ្យ​កូនស្រី​ឈ្មោះ ពេជ្រ ស៊ា​វ​ម៉ី ដែល​មាន​តែ​ការ​ស្រែក​ទ្រហោយំ​គួរ​ឱ្យ​សង្វេគ ។

​​នាង(កូនស្រី​)​បាន​និយាយ​ថា ឪពុក​របស់​នាង​បានស្លាប់​ចោល​តាំងពី​១០​ឆ្នាំ​មុន ពេល​នេះ ​អ្នក​ម្តាយបាន​ឃ្លា​តទៅ​ដោយ​គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ ។ សូម​វិញ្ញាណក្ខន្ធ​អ្នកស្រី គឹ​ម យ៉ា​នាង បាន​ទៅ​កាន់​សុគតិភព​ចុះ ​។

គួរបញ្ជាក់ថា ចំពោះឃាតករស្រី ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ ​កំពុង​កសាង​សំណុំរឿង​បញ្ជូន ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធីនៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា​នេះ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]