ភ្នំពេញ៖ មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ ដែលមានតាំងស្ថិតនៅចំកណ្តាលតំបន់កោះពេជ្រតាមបណ្តោយទន្លេបាសាក់ក្នុងរាធានីភ្នំពេញ ហើយគឺជាមន្ទីរពេទ្យឯកទេសឈានមុខគេមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានការផ្តល់ជូននូវសេវាកម្មផ្នែកសុខភាពបន្តពូជរួមមានដូចជា៖ សម្ភព រោគស្រ្តី ការថែទាំសុខភាព មាតាទារក និងកុមារបានធ្វើការបើកសម្ពោធជាផ្លូវការនៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ កាលពីព្រឹកម្សិលមិញនេះ។

កម្មវិធីសម្ពោធជាផ្លូវការរបស់មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ
កម្មវិធីសម្ពោធជាផ្លូវការរបស់មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ

នៅក្នុងពេលបើកសម្ពោធជាផ្លូវការគឺមានការអញ្ជើញចូលរួមពីសំណាក់ពីភ្ញៀវកិត្តិរយសជាច្រើនរូប និងវត្តមានមិត្តៗ អ្នកសារពត៌មាន រួមជាមួយនឹងបុគ្គលិក ក្រុមវេជ្ជបណ្ឌិតជំនាញៗ និងថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ។ 

ក្នុងនោះផងដែរគឺវត្តមានដ៏ខ្ពង់ខ្ពស់ពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ 

«យើងក៏មិនអន់ជាងគេប៉ុន្មានដែរ គឺយើងមានទំនើបកម្ម ប្រសិនបើវិស័យសុខាភិបាលយើងអន់មែនទែន ចឹងយើងមិនមែនបានការវាយតម្លៃថ្នាក់អន្តរជាតិនេះថា ប្រជាជនកម្ពុជាយើងអាចរស់នៅបានជាមធ្យម ៧០ ឆ្នាំទាំងប្រុសទាំងស្រី នេះបង្ហាញថាការរីកចម្រើនសុខភាពសុខមាលភាពរបស់វិស័យសុខាភិបាល។ ធម្មតាចំនុចខ្វះខាតយើងនៅតែមានហើយយើងនឹងដោះស្រាយនូវចំនុចខ្វះខាតទាំងនោះ។ នេះគឺជាការលើកបង្ហាញដើម្បីលើកតម្លៃខ្មែរយើងក៏មានការអភិវឌ្ឍន៍វិស័យសុខាភិបាល ហើយក៏មានសមត្ថភាពអភិវឌ្ឍចាត់ចែងរៀបចំវិស័យសុខាភិបាលបានល្អប្រសើរផងដែរ»។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល

លោកស្រី វេជ្ជបណ្ឌិត ឯក ម៉េងលី (Ek Mengly) សហស្ថាបនិក មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ បានឡើងថា៖ 

«មន្ទីរពេទ្យអ័រឃីដកោះពេជ្យ ត្រូវបានបង្កើតស្របតាមបញ្ញត្តិសុខភាព ទូទៅរបស់ក្រសួងសុខាភិបាលកម្ពុជា។ ទោះបីជា មន្ទីរពេទ្យអ័រឃីដកោះពេជ្យ ទើបតែចាប់ផ្តើមដំណើរការ ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីក្រុមការងារពេទ្យរបស់យើងបានជួយដល់ក្រុមគ្រួសារជាច្រើន នូវការដូពិសេសជាមួយនឹងស្នាមញញឹមរបស់ មាតា បិតា តាមរយៈការជួយផ្តល់កំណើតដល់ បុត្រ ធិតា របស់ពួកគាត់ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ។ យើងខ្ញុំបានរើសយកឱកាសល្អក្នុងថ្ងៃនេះដើម្បីបើកសម្ពោធជាផ្លូវការនៅមន្ទីរពេទ្យអ័រឃីដកោះពេជ្យ ហើយយើងខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា យើងខ្ញុំនឹងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវសេវាថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈខ្ពស់ ដោយផ្តោតលើការតម្រង់ឆ្ពោះទៅរកលទ្ធផលល្អ ព្រោះយើងមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ទាំងធនធានមនុស្ស ទាំងឧបករណ៍ និងបរិក្ខាទំនើបៗ ក្នុងការផ្តល់សេវាសុខភាពជូនដល់អតិថិជនបានជាទីពេញចិត្ត។ យើងទាំងខ្ញុំទាំងអស់គ្នានឹងប្រឹងប្រែងអោយអស់ពីលទ្ធភាព ធ្វើយ៉ាងណាអោយសម្រេចបាននូវចក្ខុវិស័យរបស់យើង គឺជួយសង្គ្រោះជីវិត ស្ត្រី និងកុមារ កាត់បន្ថយអត្រាជម្ងឺការស្លាប់របស់ម្តាយ និងទារកអោយបានក្នុងកម្រិតអតិបរមា ជាពិសែសគឺមន្ទីរពេទ្យ អ័រឃីដកោះពេជ្យនឹងផ្តល់នូវស្នាមញញឹមដល់ មាតា បិតា និងគ្រប់ក្រុមគ្រួសារតែម្តង។ ជាមួយគ្នានេះផងដែរ នាងខ្ញុំសូមអរគុណដល់ការខិតខំប្រឹងប្រែង និងសាមគ្គីភាពនៃគណៈគ្រប់គ្រង វេជ្ជបណ្ឌិត និងបុគ្គលិកនៃមន្ទីពេទ្យទាំងមូល ដែលបានបំពេញតួនាទីយ៉ាងល្អ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើដល់អតិថិជនរបស់យើង»។
លោកស្រី វេជ្ជបណ្ឌិត ឯក ម៉េងលី (Ek Mengly) សហស្ថាបនិក មន្ទីរពេទ្យ អ័រឃីដ

លោក Emerson M. Mar នាយកប្រតិបត្តិ របស់មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ បានលើកឡើងថា៖ 

«បច្ចុប្បន្ននេះមន្ទីរពេទ្យ អ័រឃីដកោះពេជ្រ មានបុគ្គលិកជិត ៧០នាក់ ហើយនឹងបន្តបំពេញតួនាទីសំខាន់ៗ ដទៃទៀតនៅក្នុង ផ្នែកសម្ភព និងកុមារ រោគវិនិច្ឆ័យ និងព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក (ENT) ផ្នែកឱសថទូទៅ មន្ទីរពិសោធន៍ ឱសថការី និងផ្នែកគ្រប់គ្រង់ទូទៅ។ ជារួមយើងមានទិសដៅផ្តល់ជូន និងបន្តផ្តល់ជូនអតិថិជនរបស់យើងនូវសេវាថែទាំវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ដើម្បីធានាឱ្យបាននូវអភិបាលកិច្ចល្អនៃមន្ទីរពេទ្យ អ័រឃីដកោះពេជ្រ ក្រុមប្រឹក្សានាយកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាអភិបាលកិច្ចល្អរបស់មន្ទីរពេទ្យដែលរួមមានការរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ដើម្បីពិនិត្យឡើងវិញនូវគោលដៅរបស់មន្ទីរពេទ្យយុទ្ធសាស្រ្តអាជីវកម្ម ការអនុវត្តហិរញ្ញវត្ថុក្នុងការបង្កើនដើមទុនចាប់ផ្តើម ការរក្សាភាគទុនិកបានជូនដំណឹង និងដោះស្រាយហានិភ័យ និងឱកាសដែលកំពុងកើតឡើងនៅពេលខាងមុខ។ លើសពីនេះទៀត លោកស្រី វេជ្ជបណ្ឌិត ឯក ម៉េងលី គឺជាប្រធានក្រុមប្រឹក្សាភិបាលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសវេជ្ជសាស្រ្តប្រចាំថ្ងៃ ក្នុងឋានៈជាប្រធានមន្ទីរពេទ្យ»។
លោក វេជ្ជបណ្ឌិត Emerson M. Mar នាយកប្រតិបត្តិ របស់មន្ទីរពេទ្យ អ័រឃីដ

ចក្ខុវិស័យរបស់មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ គឺការផ្តល់ជូននូវសេវាវេជ្ជសាស្ដ្ររហ័សទាន់ចិត្ត និងសង្គ្រោះជីវិតស្រ្តី និងកុមារគ្រប់រូប ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាជំងឺ និងអត្រាមរណ:របស់មាតា និងទារកនៅក្នុងប្រទេសកម្ពុជាទាំងមូលតែម្តង។ 

លើសពីនេះទៅទៀតគឺមន្ទីរពេទ្យ អ័រឃីដកោះពេជ្រ មានបេសកកម្មផ្តល់ជូនសេវាថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈខ្ពស់ ជាមួយនឹងការយកចិត្តទុកដាក់លើអតិថិជនជាចម្បងតែម្តង។ ខាងមន្ទីរពេទ្យមានផ្តល់ជូននូវជម្រើសដ៏ត្រឹមត្រូវអំពីបញ្ហាសុខភាពបន្តពូជ(ផ្លូវភេទ)ជាមួយនិងការសម្រាលកូនប្រកបដោយគុណភាពខ្ពស់ និងមានរួមបញ្ចូលទាំងសេវាថែទាំទារក និងកុមារ។ 

មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ ត្រូវបានរចនា និងបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់ស្រ្តីដែលនឹងត្រូវក្លាយជាម្តាយ ជាពិសេសគឺចំពោះស្រ្តីដែលត្រៀមនឹងមានកូនលើកដំបូង។ មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ មានបុគ្គលិកដែលស្ទាត់ជំនាញគ្រប់គ្រាន់ក្នុងការផ្តល់សេវា ផ្នែកវេជ្ជសាស្រ្ត រោគស្ត្រី សម្ភព គ្លីនិកជីវសាស្រ្ត មន្ទីរពិសោធន៍ និងសេវាថែទាំកុមារ និងទារក ។

កម្មវិធីសម្ពោធជាផ្លូវការរបស់មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ
កម្មវិធីសម្ពោធជាផ្លូវការរបស់មន្ទីរពេទ្យ អ័រឃីដកោះពេជ្រ

លើសពីនេះទៀតមន្ទីរពេទ្យ អ័រឃីដកោះពេជ្រ ក៏មានផ្តល់ជូននូវសេវាថែទាំសុខភាពសំខាន់ផ្សេងៗ ទៀតរួមមានដូចជា៖
ការពិនិត្យសុខភាពរបស់ស្ត្រី
ការពិនិត្យសុខភាពទូទៅ ដើម្បីកាត់បន្ថយផលប៉ះពាល់ ឬភាពអវិជ្ជមាន
ការថែទាំយ៉ាងពិសេសសម្រាប់ទារកទើបនឹងសម្រាល
ការសម្រាលប្រកបដោយសុវត្ថិភាពរបស់មាតា និងទារកទាំងឡាយ
មន្ទីពិសោធន៍ដែលបំពាក់ដោយឧបករណ៍ទំនើបៗ ចុងក្រោយគេបង្អស់
ការធ្វើវិនិច្ឆ័យ និងការព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក (ENT)
ផ្តល់ជូននូវសេវារៀបចំផែនការគ្រួសារ ជាមួយនឹងវិធីសាស្រ្តទំនើបដែលមានគុណភាព

សម្រាប់ពត៌មានបន្ថែម​ សូមចូលទៅកាន់ Facebook៖ Orchid Koh Pich Hospital រឺក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 086 999 528 វេបសាយ៖ http://orchidkohpich.com និង អាស័យដ្ឋានអាគារប្រណិត Elysee Building ៩៣ ទីក្រុងកោះពេជ្រ សង្គាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]