ភ្នំពេញ៖ កាលពីថ្មីៗនេះ បន្ទាប់ពីមាន ការភ្ញាក់ផ្អើលជាមួយនឹងរឿងករណីរំលោភសម្លាប់ ក្មេងស្រីដែលរស់នៅក្នុង ក្រុងព្រះសីហនុ ដែលជាអំពើដែលត្រូវបានគេ ស្អប់ខ្ពើម និងថោកទាបបំផុតនោះ បានធ្វើឲ្យប្រិយមិត្តមិនតិចនោះទេ បានប្រតិកម្មយ៉ាងខ្លាំង ក្នុងបណ្ដាញសង្គមទំនាក់ទំនង។

ជាក់ស្ដែង អ្នកនាង ទូច ស្រីល័ក្ខ ដែលជាតារាចម្រៀង Original Song ក៏កើតទុក្ខមិនសុខចិត្ត ជាមួយនឹងករណីរំលាភសម្លាប់នេះដែរ។ ដោយក្នុងនោះ​ អ្នកនាង ទូច ស្រីល័ក្ខ ជាតារាដែលមាន ទេពកោសល្យរូបនេះ ក៏មិនបានទុកយូរនោះទេ ដោយអ្នកនាង និង ក្រុមការងាររបស់ខ្លួនបាន សហការគ្នាដុតដៃ ដុតជើង តែងនិពន្ធបទចម្រៀងដែល និយាយពី ភាពឈឺចាប់របស់ក្រុមគ្រួសារ ដែលបានរងគ្រោះ ជាច្រើននាពេលកន្លងមក ។

ចំពោះបទចម្រៀងនោះមានចំណងជើងថា«ហេតុអីរំលោភក្មេង» ស្ដាប់ហើយអាចធ្វើឲ្យប្រិយមិត្តជាច្រើនទប់ទឹកភ្នែក សឹងមិនជាប់ ជាមួយអត្ថន័យក្នុងបទចម្រៀងមួយនេះ ។

យ៉ាងណាមិញបទចម្រៀងនេះដែរ អ្នកនាង ទូច ស្រីល័ក្ខ បានធ្វើការបង្ហោះនៅក្នុងគណនី ផ្លូវការរបស់ខ្លួនមានការ ចូលទស្សនា និងស៊ែរ ច្រើនមែនទែន ត្រឹមតែរយៈពេល មិនដល់មួយថ្ងៃផង៕

តោះដើម្បីជ្រាបច្បាស់ ទៅស្តាប់ទាំងអស់គ្នា៖

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ