ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាសម្តែងនិងជាអ្នកជំនួញវិញក្មេងដ៏ពូកែ កញ្ញា បេនី យុំាង បានរងការរិះគន់ និងមានការសើចយំចំអកដល់នាងជាច្រើន ក្រោយតារាស្រីរូបនេះ បានធ្វើការកែសម្រស់ រហូតមុខមាត់របស់ខ្លួនប្លែកខ្លាំងមើលសឹងមិនស្គាល់។

តែពេលនេះតារាស្រីរូបនេះ បានធ្វើការLive វីដេអូនិយាយលេងជាមួយអ្នកគាំទ្រ ក៏បានបង្ហើបនូវអារម្មណ៍ពិតរបស់ខ្លួនថា នាងក៏ធ្លាប់មានអារម្មណ៍ថាបាក់ទឹកចិត្តនោះដែល រាល់ពេលដែលឃើញមានពាក្យពេចន៍ចំអក និយាយខ្លាំងទៅលើរូបនាងទាំងដែលមិនដឹងថាការពិតថាវាបែបណា។

ក៏ប៉ុន្តែនៅក្នុងនោះនាង ក៏បានធ្វើការនិយាយតបទៅកាន់ពួកគេវិញយ៉ាងល្អថា៖ ពីមុននាងក៏មានការបាក់ទឹកចិត្ត និងគិតថាមានបែបនេះ តើមានអ្នកនៅស្រលាញ់ទេ ព្រោះធ្លាប់តែស្អាត តែបច្ចុប្បន្ន ទោះបីជាមុខមាត់នាងបែបនេះ ក៏នៅតែមានអ្នកស្រលាញ់ និងចូលចិត្តដែរ។ ហើយអ្វីទាំងអស់នេះ គ្រាន់តែជារូបរាងខាងក្រៅ តែសំខាន់នៅក្នុងចិត្តយើងល្អ ដូច្នោះបើមានអ្នកស្រលាញ់យើងពិត ប្រាកដជាជាស្រលាញ់ចិត្តរបស់យើង មិនមែនស្រលាញ់ខាងក្រៅនោះទេ។

ម្យ៉ាងវិញទៀតរូបសម្រស់ មិនអាចនៅល្អជារៀងរហូតនោះទេ អ្វីដែលហូសហើយនាងក៏មិនអាចឲ្យត្រឡប់វិញបាន ដូច្នោះមានតែរស់នៅក្នុងបច្ចុប្បន្ន ផ្តល់ក្តីសុខចំពោះខ្លួនឯង។ តាមរយៈអត្ថន័យ ការនិយាយរបស់នាង បានធ្វើឲ្យបណ្តាអ្នកគាំទ្រដែលទស្សនាការLive របស់នាងពិតជាពេញចិត្តយ៉ាងខ្លាំង ពួកគេក៏បានលើកទឹកចិត្តដល់នាងបន្ថែមផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ 

រូបសម្រស់បេនីយុំាង ពេលកែសម្រស់
រូបសម្រស់បេនីយុំាង ពេលកែសម្រស់
រូបសម្រស់បេនីយុំាង ពេលកែសម្រស់
រូបសម្រស់បេនីយុំាង ពេលមិនទាន់កែសម្រស់
រូបសម្រស់បេនីយុំាង ពេលមិនទាន់កែសម្រស់
បេនីយុំាង Live វីដេអូយប់មិញ
បេនីយុំាង Live វីដេអូយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង