ថៃ៖ កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមនានា បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើតារាសម្ដែងស្រី កញ្ញា Tangmo នៅក្នុងការសម្ដែងភាពយន្តមួយ ដោយក្នុងនោះ អ្វីដែលគ្រប់គ្នាបានលើកយកមកនិយាយនោះ គឺផ្ទៃមុខតារាស្រីរូបនេះ ដែលមើលទៅមានភាពហើមខ្លាំងមែនទែន។

ស្របពេលមានមតិរិះគន់ ស្ទើរតែគ្រប់បណ្ដាញសង្គម តារាសម្ដែងស្រី កញ្ញា Tangmo ក៏បានចេញមុខមកបកស្រាយទាំងមិនលាក់លៀមថា ការពិតនៅពេលនោះ គឺមុខរបស់រូបនាង ទើបតែធ្វើការចាក់ខ្លាញ់ហើយថ្មីៗ ដែលបណ្ដាលឲ្យមានសភាពហើមបែបនេះ ប៉ុន្តែដោយសារ មិនចង់ឲ្យខាតបង់ពេលវេលា ដល់ក្រុមការងារទើបនាងសម្រេចចិត្ត ថតទាំងមុខបែបនេះ តែនេះក៏មានការជួយពីក្រុមបច្ចេកទេសខ្លះផងដែរ។

យ៉ាងណាមិញ តារាស្រី កញ្ញា Tangmo ក៏សុខចិត្តទទួលគ្រប់ពាក្យរិះគន់ទាំងអស់ ព្រោះនេះក៏ជាការធ្វេសប្រហែសមួយ ដែលបានធ្វើឲ្យមានផលប៉ះពាល់ ដល់លទ្ធផលការងារផងដែរ៕ 

Tangmo
Tangmo
Tangmo
Tangmo
ការរិះគន់របស់មហាជន
ការរិះគន់របស់មហាជន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]