ថៃ៖ ពិតជារឿងមូយគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ខណៈតារាចម្រៀងស្រីវ័យក្មេង កញ្ញា Numtarn ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យភ្លាមៗ ដែលធ្វើឲ្យគ្រួសារ និងមិត្តភក្តិ នាំគ្នាព្រួយបារម្ភជាខ្លាំង។

យ៉ាងណាមិញ មុនពេលកើតមានរឿងមួយនេះ គឺតារាចម្រៀង កញ្ញា Numtarn កំពុងតែហាត់រៀនបទចម្រៀងថ្មី ដោយសុខៗស្រាប់តែនាងបានដួលសន្លប់ ហើយផ្លូវដង្ហើមរបស់តារាស្រីរូបនេះ ក៏ត្រូវបានឈប់ដើរថែមទៀត ដែលធ្វើឲ្យក្រុមការងារ បានបញ្ជូនរូបនាងទៅសង្គ្រោះភ្លាមៗតែម្ដង។

ជាមួយគ្នានេះដែរ សម្រាប់ស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺតារាស្រីរូបនេះ កំពុងតែស្ថិតនៅក្នុងបន្ទប់ICUនៅឡើយ ខណៈដែលស្ថានភាពកាន់តែធ្ងន់ធ្ងរ ធ្វើឲ្យគ្រួសារ មិត្តភក្តិ ព្រមទាំងអ្នកគាំទ្រ កាន់តែមានការព្រួយបារម្ភជាខ្លាំងផងដែរ៕ 

Numtarn
Numtarn
Numtarn
Numtarn
Numtarn គេបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យ
គ្រួសារ និងក្រុមការងាររង់ចាំការជួយសង្រ្គោះ Numtarn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]