ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជា បានជ្រាបច្បាស់ រួចមកហើយពី តារាបង្ហាញម៉ូតដ៏ល្បីល្បាញម្នាក់​ គឺអ្នកនាង សូរ្យ អេនណា ដែលជាអតីត Miss Global Cambodia ប្រចាំឆ្នាំ២០១៦ផងដែរ។

អ្វីដែលពិសេស បន្ទាប់ពីបានរៀបការ ជាមួយស្វាមីរបស់នាង ដែលជាជនជាតិហូឡង់រួចមក អេនណា មិនបានចាកឆ្ងាយ ពីវិស័យសិល្បៈនោះទេ គឺតែងតែ លេចមុខក្នុងកម្មវិធីអន្តរជាតិល្បីៗ ជាច្រើនទៀតផង។

លើសពីនេះ មួយរយៈនេះ តារាស្រីរូបនេះ បានធ្វើឲ្យមហាជន រាល់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈស្ទាយ៍សម្លៀកបំពាក់ ដែលមើលទៅ ស្រស់ស្អាតនិង ប្លែកភ្នែក​។ រាល់ពេលដែល មានវត្តមាន ក្នុងកម្មវិធីនានា គឺ អេនណា តែងតែមាន ស្ទីលតុបតែងខ្លួន ជាមួយនឹងម៉ូដសម្លៀកបំពាក់ ដែលមានការច្នៃឡើង ជាពិសេសតែម្ដង បង្កប់ដោយភាពស៊ិចស៊ី អមដោយរូបរាងកាយ ដ៏ស្រលូនទៀតនោះ ធ្វើឲ្យអ្នករាល់គ្នាបានឃើញហើយ លាន់មាត់សរសើរ គ្រប់ៗគ្នាតែម្ដង៕ 

ចង់ដឹងថា សូរ្យ អេនណា មានស្ទាយ៍ប្លែកភ្នែកបែបណា តាមដានទស្សនារូបភាពខាងក្រោម៖

សូរ្យ អេនណា
សូរ្យ អេនណា
សូរ្យ អេនណា
សូរ្យ អេនណា
សូរ្យ អេនណា
សូរ្យ អេនណា
សូរ្យ អេនណា
សូរ្យ អេនណា
សូរ្យ អេនណា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូរ្យ អេណា