ភ្នំពេញ៖ តារាសម្តែង អ៊ុន អាលីហ្សា បច្ចុប្បន្នកាន់តែមានប្រជាប្រិយភាព និងសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ស្របពេលដែលការងារ និងការរកស៊ីកាន់តែរីកចម្រើនកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ រហូតបានទិញផ្ទះថ្មីដ៏ធំស្កឹមស្កៃ ជីវិតកាន់តែស៊ីវិល័យកាន់តែខ្លាំងឡើងគួរឲ្យសរសើរ។

ក្រៅពីមានជីវិតដ៏ល្អបែបនេះហើយ ពេលនេះក៏ស្រាប់តែទទួលដំណឹងដ៏ល្អមួយទៀត គឺនាងនឹងត្រៀមចូលរោងជ័យ នៅក្នុងពេលឆាប់ៗនេះហើយ ជាមួយនឹងគូស្នេហ៍ដែលរស់នៅក្រៅប្រទេស ក្រោយមានការលេចនូវរូបភាព ចែកធៀបជាច្រើនសន្លឹកកាលពីពេលកន្លងទៅនេះ។

មិនត្រឹមតែប៉ុណ្ណោះប៉ុន្មានថ្ងៃមុននេះ នាងពិតជាមានចិត្តរំភើបយ៉ាងខ្លាំងក្រោយ​គូស្នេហ៍ដែលរស់នៅក្រៅប្រទេស បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីត្រៀមធ្វើកូនកម្លោះសម្រាប់នាង នៅក្នុងថ្ងៃពិសេសឆាប់ៗនេះ។

ដំណឹងមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើប និងសប្បាយចិត្តចំពោះនាងយ៉ាងខ្លាំង ដែលបានជួបគូអនាគតដែលល្អ និងត្រៀមចូលរោងជ័យ ក្លាយជាប្តីប្រពន្ធនឹងគ្នាស្របច្បាប់ថ្ងៃខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាសម្តែង អ៊ុន អាលីហ្សា
តារាសម្តែង អ៊ុន អាលីហ្សា
តារាសម្តែង អ៊ុន អាលីហ្សា
តារាសម្តែង អ៊ុន អាលីហ្សា
តារាសម្តែង អ៊ុន អាលីហ្សា
អាលីហ្សា ចែកធៀបការ
អាលីហ្សា ចែកធៀបការ
អនាគតស្វាមី អាលីហ្សា ត្រៀមមករៀបការនៅស្រុកខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]