កូរ៉េខាងត្បូង ៖ បន្ទាប់ពីផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ កាលពីថ្ងៃម្សិលមិញ បានធ្វើឲ្យ B.I ប្រធានក្រុមចម្រៀង iKON ប្រចាំផលិតកម្ម YG ត្រូវខ្ទាតចេញពីផលិតកម្មភ្លាមៗ។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ មានមនុស្សជាង ៣៥ម៉ឺននាក់ហើយ ដែលបានចុះហត្ថលេខាលើញត្តិមួយ ដើម្បីទាមទាររកយុត្តិធម៌ ជូនតារាប្រុសរូបនេះ។
ស្របពេលជាមួយគ្នានេះដែរ មហាជនបាននិយាយថា ការចាកចេញរបស់ B.I វាហាក់ដូចជាការបង្ខំ ដែលរឹតតែមិនសមហេតុផល នឹងអាចទៅរួច។ អ្វីដែលកាន់តែហួសចិត្តនោះគឺ គ្រាន់តែរឿងអាស្រូវគ្រឿងញៀន ចេញផ្សាយមិនបានប៉ុន្មានម៉ោងផង ផលិតកម្មក៏សម្រេចចិត្តទម្លាក់ B.I ចោលភ្លាមៗ ជាហេតុធ្វើឲ្យហ្វេនៗទូទាំងពិភពលោក មិនអាចទទួលយកបាន។
មនុស្សជាច្រើន បានបង្ហាញថា ពួកគេមានកំហឹងជាមួយនឹង សម្រេចចិត្តមួយនេះ ព្រោះតែ B.I ក៏បានសារភាពថា លោកមិនទាន់បានប្រើប្រាស់គ្រឿងញៀននៅឡើយទេ។ អ្នកគាំទ្របង្ហាញអារម្មណ៍ខកចិត្ត យ៉ាងខ្លាំងផងដែរដែល YG បានបញ្ចប់គ្រប់យ៉ាងភ្លាមៗ យ៉ាងរហ័ស ថែមទាំងលុបចោលការងារគ្រប់យ៉ាងរបស់ B.I សូម្បីកម្មវិធីផ្សាយដែលមាន B.I ក៏ត្រូវចាក់ផ្សាយដោយបាំងមុខរបស់លោកផងដែរ។ វាហាក់ដូចជាលោក ជាអ្នកទោសធ្ងន់ធ្ងរម្នាក់យ៉ាងអញ្ចឹង។
ទោះបីជាមានការផ្ទុះកំហឹង យ៉ាងនេះក្ដី ប៉ុន្តែផលិតកម្ម YG ហាក់ដូចជានៅតែពង្រឹងជំហររបស់ខ្លួនជាធម្មតា។ ថ្មីៗនេះពួកគេបានប្រកាស បន្តក្រុមចម្រៀង iKON ជាមួយនឹងសមាជិក ៦នាក់ ហើយគ្រោងនឹងចាប់ផ្តើម ការប្រគំតន្រ្តីទេសចរណ៍នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២៧ ខែកក្កដា ខាងមុខនេះតទៅ៕
ទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]