(ព្រះសីហនុ)៖ កម្លាំងនគរបាលបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចុះបង្ក្រាបមុខសញ្ញាលក់ថ្នាំ ញៀនតាមរថយន្តធុនធំ១ករណី ដោយចាប់បានវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។

យុទ្ធនាការនេះ បានធ្វើឡើងកាលពីម៉ោង៩ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

នគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា ខណៈពេល កម្លាំងនគរបាលកំពុងដេញបង្ក្រាបបទល្មើសគ្រឿងញៀន១ករណីនេះ ត្រូវជនសង្ស័យ ក្នុងមុខសញ្ញាជួញដូរគ្រឿងញៀននេះ បានដឹងខ្លួនមុន រួចក៏បើករថយន្តរត់គេចពីកម្លាំងសមត្ថកិច្ច ហើយបាន លោតចុះពីរថយន្តរត់គេចខ្លួនចូលចូលក្នុង ព្រៃ បាត់ស្រមោល។

សមត្ថកិច្ចនគរបាលឲ្យដឹងបន្តថា បទល្មើសគ្រឿងញៀនខាងលើនេះ ក្រោយមក កម្លាំងជំនាញក៏បាន ឆែកឆេរក្នុងរថយន្តរបស់ជនសង្ស័យបើក ហើយបានរកឃើញថ្នាំញៀនចំនួន១០ កញ្ចប់ និងឧបករណ៍ សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

ទាក់ទិនបញ្ហានេះ លោកវរសេនីយ៍ ឯក រស់កី អធិការនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា មុខ សញ្ញាលក់ចែកចាយគ្រឿងញៀន តាមរថយន្តធុនធំ ដឹកទំនិញខាងលើនេះ សមត្ថកិច្ចជំនាញរបស់លោកបានតាមឃ្លាំមើលជាយូរមកហើយៗ លុះដល់វេលាម៉ោងដូចបានបញ្ជាក់ខាងលើ សមត្ថកិច្ច ក៏បានចុះឃាត់ រថយន្តសង្ស័យបម្រុងឆែកឆេរ ក៏ស្រាប់តែមុខសញ្ញាសង្ស័យដឹងខ្លួន ក៏បានបើករថយន្ត ធុនធំយ៉ាងលឿន ដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ច ហើយភ្លាមៗនោះ សមត្ថកិច្ចក៏បានសម្រេចចិត្តប្រើ អាវុធដើម្បីបាញ់បំបែកកង់មុខរថយន្តតែម្តង។ ប៉ុន្តែនៅពេលរថយន្ដបានបញ្ឈប់ល្បឿន ជសង្ស័យជាអ្នក បើកបររថយន្តខាងលើក៏បានលោតចុះពីរថយន្ត ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោលតែម្តង។

សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ បន្តទៀតថា ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ក៏បានដេញតាមរក នៅក្នុងព្រៃ ដែលជនសង្ស័យរត់ចូលនោះដែរ ប៉ុន្តែជនសង្ស័យរូបនោះ បានគេចខ្លួនចូលក្នុងព្រៃបាត់ និងរកមិនឃើញទេ គិតមកដល់ម៉ោង ២រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ។

យ៉ាងនេះក្តី កម្លាំងជំនាញក៏បានធ្វើការឆែកឆេរក្នុងរថយន្ត ដែលជនសង្ស័យបើក ក៏បានរកឃើញវត្ថុតាងមួយចំនួនមាន៖

ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសាធាតុញៀនចំនួន ១០កញ្ចប់តូច។ ឧបករណ៍ សម្រាប់ ជក់ គ្រឿងញៀន មួយ ចំនួន និង ឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប័ណ្ណបើកបររបស់ ជនសង្ស័យមាន ឈ្មោះមុិច ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានមុខរបរ ជាអ្នកបើកបរ រថយន្ត ដឹកទំនិញ៕

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]