ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

ប្រព័ន្ធអេកូបរិស្ថានតូចមួយនេះ ត្រូវបានគេញាត់បញ្ចូលទៅក្នុង ដប អស់រយៈពេលជាង ៤០ឆ្នាំមកហើយ ដោយវាត្រូវបានចាក់ទឹកចូល តែម្តងគត់ - គេបានដាក់រុក្ខជាតិម្យ៉ាងឈ្មោះ spiderwort តែមួយ ដើមតែប៉ុណ្ណោះ តែវាបានដុះលូតលាស់ បែកមែកសាខា ជាច្រើន ដោយសារតែរំហួតទឹកឡើងទៅលើ បង្កើតបានជាទឹកភ្លៀង (ដំណើរវដ្តនៃទឹក) ហើយនៅពេលដែលស្លឹករបស់វាងាប់ទៅ ធ្លាក់ចុះទៅបាតក្រោមបង្កើតបានជា កាបូន ឌីអុកស៊ីត និង ក្លាយជាជីវជាតិធ្វើអោយរុក្ខជាតិរីកលូតលាស់។


លោក Li Ching-Yuen ជនជាតិចិន ជាមនុស្សអស្ចារ្យម្នាក់ ដែលមាន អាយុដល់ទៅជាង 250ឆ្នាំ កើតនៅឆ្នាំ 1677 និងស្លាប់ថ្ងៃទី 6 ឧសភា 1933 គាត់ជាអ្នកលក់ថ្នាំរុក្ខជាតិ ជាអ្នកហាត់គុណ និង ជាទីប្រឹក្សា ក្បួន យុទ្ធសាស្រ្ត នាសម័យនោះ - យោងតាមអត្ថបទសារព័ត៌មាន New York Times កាលពីឆ្នាំ 1933 បានឲ្យដឹងថា មានកំណត់ត្រា របស់ស្តេចចិន ដែលជាភស្តុតាងបញ្ជាក់ថា ស្តេចចិន បានជូនពរ ខួបកំណើតគាត់ គំរប់អាយុ150ឆ្នាំ នៅឆ្នាំ 1827 និងគំរប់អាយុ 200ឆ្នាំ នៅឆ្នាំ 1877 ។


វាមានឈ្មោះ Pusuke ជាសត្វឆ្កែដែលបានជាប់ក្នុងសៀវភៅកំណត់ ត្រាពិភពលោក Guinness មានអាយុវែងជាងគេបំផុតក្នុងលោក ហើយវាបានងាប់បាត់ទៅហើយ នៅអាយុ 26ឆ្នាំ - ជប៉ុន។


ក្រុមអ្នកវិទ្យាសាស្រ្ត មកពីមជ្ឈមណ្ឌល ស្រាវជ្រាវនិងអភិរក្ស សត្វខ្លាឃ្មុំ ផេនដា បានស្លៀកពាក់តុបតែងខ្លួន បន្លំធ្វើជាខ្លាឃ្មុំ ផេនដាដូចពួកវា ដើម្បីងាយស្រួលក្នុងការចូលទៅជិត និង មើលថែពួកវា ព្រមទាំង ងាយស្រួលក្នុងការបង្ហាត់បង្រៀនដល់ ពួកវាពី របៀបរស់នៅ តាមបែបធម្មជាតិ មានដូចជាការ រកចំណីជាដើម មុនពេលប្រលែង ខ្លាឃ្មុំទាំងនេះ ចូលទៅក្នុងព្រៃវិញ ព្រោះពួកវាធំល្មម អាចនឹងរស់នៅបានដោយខ្លួនឯងហើយ។


នេះជាពូជឆ្កែ Greyhound ដែលជាពូជរត់លឿនជាងគេបំផុត លើលោក ដោយវាអាចរត់បានល្បឿនដល់ទៅ 72 គីឡូម៉ែត្រក្នុងមួយម៉ោង។


រៀបចំដោយទំព័រ ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]