ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាសម្តែង និងពិធីការិនី សាច់សខ្ចី កញ្ញាតេង លក្ខិណា ហាក់ដូចជា បាត់មុខឲ្យឈឹងតែម្តង នៅក្នុងពិភពសិល្បៈ មិនដឹងថា មកពីមូលហេតុអ្វី ទន្ទឹមនឹងទីផ្សារសិល្បៈរបស់នាង នៅតែខ្លាំងសោះ។

ជាមួយគ្នានោះដែរ ហ្វេនជាច្រើន ក៏មានការឆ្ងល់ និងនឹកនាងផងដែរ ដោយខានឃើញមុខនាង នៅក្នុងកញ្ចក់ទូរទស្សន៍អស់រយៈពេលយូរឆ្នាំ។

ប៉ុន្តែបើងាកមកចាប់អារម្មណ៍ លើសម្ផស្សរបស់ តារាស្រីរូបនេះក៏មិនបានផ្លាស់ប្តូរ ទៅតាមអាយុ និងពេលវេលា នោះដែរ នៅតែខ្ញង់ដដែល ដូចជានាង ប្រឡូកក្នុងសិល្បៈយ៉ាងដូច្នេះដែរ។ ជាពិសេស នាង ក៏តែងតែបង្ហាញភាពឡូយឆាយ ជាញឹកញាប់ ជាមួយនឹងការដើរកម្សាន្ត និងចូលកន្លែងថ្លៃៗ ជាដើម។

យ៉ាងណាមិញ ជីវិតបច្ចុប្បន្ន អមជាមួយនឹង សម្រស់របស់ តេង លក្ខិណា ក៏មានមនុស្សជាច្រើន មានការប្រាថ្នាចង់បាន ជីវិតដូចជានាង ដែលរស់នៅ ពោរពេញទៅដោយក្តីសុខ ហើយមានទាំងសម្រស់ទៀត៕ 

តេង លក្ខិណា
តេង លក្ខិណា
តេង លក្ខិណា
តេង លក្ខិណា
តេង លក្ខិណា
តេង លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តេង លក្ខិណា