ចិន៖ ថ្មីៗនេះ តារាចម្រៀងប្រុស Lay សមាជិកក្រុម EXO បានធ្វើឲ្យអ្នកគាំទ្រមិនតិចនាក់នោះទេ រំជួលចិត្តរញ្ជួយបេះដូង ជាមួយនឹងរូបរាងកាយល្វែងលើ​ យ៉ាងសង្ហារបស់លោក ខណៈកំពុងតែហាត់ប្រាណ។

ជាការពិតណាស់ ថ្មីៗនេះ Lay បានបង្ហោះនូវរូបថតរបស់លោកមិនប៉ុន្មានសន្លឹក នៅលើបណ្តាញទំនាក់ទំនងសង្គម ដោយរូបថតមួយសន្លឹកគឺជារូបថតដែលលោកបានថត ជាមួយនឹងកូនឆ្កែយ៉ាងគួរឲ្យស្រលាញ់មួយក្បាល។

ដោយឡែកចំណែកឯ រូបថតមួយសន្លឹកទៀតវិញ គឺជារូបថតដែលធ្វើឲ្យអ្នកគាំទ្រស្ទើរគាំងតែម្តង ដែលជារូបថតពេលលោកកំពុងតែហាត់ប្រាណនៅយប់កណ្តាលអាធ្រាត្រ គ្មានអាវបង្ហាញសាច់ដុំល្វែងលើ យ៉ាងរឹងមាំនិងស៊ិចស៊ី គួរឲ្យទាក់ទាញផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រជឿជាក់ថា ការដែលLay ទៅហាត់យកសាច់សុំបន្ថែមនេះ គឺដោយសារតែថ្មីៗនេះលោកកំពុងតែត្រៀមចេញអាល់ប៊ុមថ្មីផ្ទាល់ខ្លួន ដែលមានឈ្មោះថា «Honey» ហេតុនេះហើយទើបលោក ព្យាយាមហ្វឹកហាត់រាងកាយបន្ថែម ដើម្បីឲ្យកាន់តែមានភាពស្រស់សង្ហា និងមានសុខភាពរឹងមាំជាងមុន ងាយស្រួលក្នុងការងារបន្តផងដែរ៕ 

Lay សមាជិកក្រុម EXO
Lay សមាជិកក្រុម EXO
Lay សមាជិកក្រុម EXO
Lay សមាជិកក្រុម EXO
Lay សមាជិកក្រុម EXO ហាត់ប្រាណកណ្តាលយប់
Lay សមាជិកក្រុម EXO ហាត់ប្រាណកណ្តាលយប់
Lay សមាជិកក្រុម EXO ហាត់ប្រាណកណ្តាលយប់
Lay សមាជិកក្រុម EXO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]