សិង្ហបុរី៖ នារីស្រស់ស្អាតជាភ្ញៀវទេសចរម្នាក់ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងទៅលើរូបសម្រស់ដ៏ស្រស់ស្អាត ពិសេសគឺភាពដ៏កំប្លុកកំប្លែងយ៉ាងគួរឲ្យស្រលាញ់របស់នាងតែម្តង ក្រោយកាលពីពេលថ្មីៗកន្លងទៅនេះ នាងបានថតឃ្លីបមួយនៅឯរូបសំណាកតោ ឬសិង្ហបាញ់ទឹកតាមមាត់ (Merlion) ក្នុងប្រទេសសិង្ហបុរី។

នាង Mayy R

បើផ្អែកតាមរយៈវីដេអូឃ្លីបប្រមាណជា ១៥វិនាទី ដែលត្រូវបានបង្ហោះចែកចាយនោះ ស្រីស្អាតខាងលើនេះ បានថតលក្ខណៈបែបកំប្លែង ស្ទាយ៍ធ្វើជាកក់សក់របស់នាង ជាមួយនឹងទឹកដែលបាញ់ចេញពីមាត់រូបសំណាកសិង្ហ ខណៈដែលមើលទៅពិតជាទំនង ព្រោះថាទាំងកាយវិការ និងការលេងទឹកមុខរបស់នាង គឺពិតជាសក្តិសមតែម្តង ដែលធ្វើឲ្យគ្រប់គ្នាទស្សនាហើយ ផ្ទុះសំណើចយ៉ាងខ្លាំង ហើយក៏សរសើរចំពោះភាពច្នៃប្រឌិតរបស់នាងផងដែរ។

នាង Mayy R

យ៉ាងណាមិញ បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ទទួលបានការចាប់អារម្មណ៍ និងសុះសាយខ្លាំងលើបណ្តាញសង្គមនោះ ក្នុងនោះដែរស្រីស្អាតខាងលើនេះ ក៏ត្រូវបានគេស្គាល់ឈ្មោះថា Mayy R ហើយនាងក៏ត្រូវបានគេស្គាល់ទៀតថា ជាតារា Vlogger ជនជាតិថៃ ដ៏មានឥទ្ធិពលម្នាក់ ដែលទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រទៀតផង។

នាង Mayy R

ជាក់ស្តែង កន្លងមក នៅក្នុង Channel យូធូបរបស់ Mayy R នាងក៏តែងនិយាយដែរថា នាងស្រលាញ់និងចូលចិត្តនូវការចែករំលែកចំណេះដឹងអំពីភាពស្រស់ស្អាត ឬរឿងដែលទាក់ទងទៅនឹងសម្ផស្ស ពោលគឺនាងតែងតែបើកបង្ហាញ ក៏ដូចជាបង្ហាត់បង្រៀនពីរបៀបនៃការតុបតែងមុខ និងការថតរូបបែបស្អាតៗឃ្យូតៗ ដើម្បីចែកជូនដល់អ្នកគាំទ្ររបស់នាងផងដែរ។

លើសពីនេះ នាងក៏តែងតែថតវីដេអូឃ្លីបនៃការចម្អិនអាហារ ការញ៉ាំអាហារ ការដើរលេងផ្សេងៗ និងវីដេអូឃ្លីបបែបកំប្លែងៗជាច្រើនទៀត ដើម្បីបង្កើននូវភាពសប្បាយរីករាយ និងផ្តល់ស្នាមញញឹមដល់ហ្វេនៗរបស់នាងបន្ថែមទៀតផងដែរ។

នាង Mayy R

គួរឲ្យដឹងផងដែរថា ក្រៅពីការថតវីដេអូឃ្លីបខ្លីបែបកំប្លែងខាងលើនេះ Mayy R ក៏ត្រូវបានគេដឹងដែរថា នាងបានដើរលេងកម្សាន្តនៅឯតំបន់ជាច្រើនផ្សេងទៀត ក្នុងប្រទេសសិង្ហបុរី ដូចជានៅ Marina Bay, Orchard និងពិសេសនៅទីតាំងអាកាសយានដ្ឋានបើកថ្មី Jewel Changi Airport ក៏ដូចជាការទៅញ៉ាំអាហារសមុទ្រយ៉ាងឈ្ងុយឆ្ងាញ់ទៀតផង។

នាង Mayy R

គួរឲ្យដឹងបន្ថែមថា វីដេអូឃ្លីបនៃស្ទាយ៍កក់សក់របស់ស្រីស្អាត Mayy R នេះដែរ ត្រូវបានបង្ហោះចែកចាយ តាំងតែពីថ្ងៃទី២៥ ឧសភា កន្លងទៅនេះមកម៉្លេះ ខណៈបើគិតមកទល់ពេលនេះ ទទួលបានអ្នកចុចចូលមើលខ្ទង់ជាង ៦សែនដង នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង និងខ្ទង់ជាង ៨សែនដង នៅលើគណនីអ៊ីនស្តាក្រាមរបស់នាងផងដែរ។

នាង Mayy R

ដោយឡែក បើនិយាយពីចំនួនអ្នកគាំទ្រវិញ នៅលើយូធូបរបស់ Mayy R នាងទទួលបាន Subscribers ខ្ទង់ជាង ១,៤លាននាក់ឯណោះ ខណៈនៅលើគណនីអ៊ីនស្តាក្រាមទទួលបានអ្នកតាមដានខ្ទង់ជាង ១,១លាននាក់ និងនៅលើទំព័រហ្វេសប៊ុកទទួលបានអ្នក Like ផេក ខ្ទង់ជាង ៨សែននាក់ផងដែរ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖  

នាង Mayy R
នាង Mayy R
នាង Mayy R

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]