សៀមរាប៖ ដូចជាប្រិយមិត្ត បានជ្រាបរូចមកហើយ ថាកាលពីថ្មីៗនេះ ទិដ្ឋភាពក្នុងកម្មវិធីភ្ជាប់ពាក្យរបស់តារាសម្ដែងប្រុស លោក ថម មី និងតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា សួស វីហ្សា ធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

តែអ្វីដែលមានការចាប់អារម្មណ៍ ខ្លាំងជាងនេះទៅទៀតនោះ គឺតារាចម្រៀងស្រីតូចច្រឡឹងកញ្ញា សួស វីហ្សា និង លោក ថម មី បាននាំគ្នាធ្វើដំណើរកម្សាន្តទៅខេត្តសៀមរាប ពោរពេញទៅដោយទឹកមុខស្រស់ស្រាយ ក្រោយពីពិធីភ្ជាប់ពាក្យត្រូវបានបញ្ចប់។

នៅក្នុងការបង្ហោះនោះផងដែរ លោក ថម មី ក៏បានសរសេថា៖ «បរិយាកាសល្អណាស់ ហើយទេសភាពគ្រប់កន្លែងក៏ស្រស់ស្អាតនៅលើទឹកដីអង្គរនេះ បើសិនមានម្ចាស់ស្នេហ៍ នៅក្បែរមិនដឹងជាល្អប៉ុណ្ណាទេ I Miss You More I can say Sous Visa បើនឹកបងហោះ តាមខ្យល់មករកបងឥឡូវមក(និយាយលួងខ្លួនឯង) » ក្រោយពីបានអានសំណេររបស់ លោក ថម មី ហើយស្ទើរតែធ្វើឲ្យគាំទ្ររបស់ខ្លួន លើសជាតិស្ករបាន។

គួររម្លឹកផងដែរថា លោក ថម មី និងគូដណ្ដឹងរបស់ ខ្លួន កញ្ញា សួស វីហ្សា តែងតែទៅណាមក ជាគូៗមិនអាចខ្វះគ្នាបាននោះទេ សូម្បីតែតាមបណ្ដាការប្រគំតន្រ្តីក៏ដោយ៕

សួស វីហ្សា និង ថម មី
សួស វីហ្សា និង ថម មី
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
ថម មី
សំណេររបស់ ថម មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា