រាជធានីភ្នំពេញ៖ ធីផត គម្រប់ខួប ១០ ឆ្នាំ ចែកលុយ ចែកឡាន មានបានគ្រប់គ្នា សរុបច្រើនជាង ៣៥០,០០០,០០០ រៀល។ បន្ទាប់ពីរកឃើញអ្នកឈ្នះនៅតាមតំបន់នីមួយៗមានដូចជា តំបន់ភ្នំពេញ តំបន់កំពង់ចាម តំបន់បាត់ដំបង កំពត និងខេត្តសៀមរាបរួចមក ធីផតក៏មកដល់វគ្គផ្ដាច់ព្រ័ត្រសម្រាប់អតិថិជនទូទាំងប្រទេស ដែលបានរកឃើញអ្នកមានសំណាង សម្រាប់រង្វាន់រថយន្ត Mazda CX-5 ស៊េរីឆ្នាំ២០១៩ ចំនួន ១ រង្វាន់ និងរង្វាន់ទឹកប្រាក់ ១ លានរៀល ១០ រង្វាន់។

ក្រោយចាប់រង្វាន់លើឆាកការប្រគំតន្ត្រីសម័យទំនើប MYTV A1 Twist កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ និងបានប្រគល់រង្វាន់ពិតៗនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។ អ្នកសំណាងឈ្នះរង្វាន់ធំរថយន្ត Mazda CX-5 ស៊េរីឆ្នាំ២០១៩ មានឈ្មោះ សួន បុប្ផា ជាអ្នករស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ្នកស្រីនិយាយថា ក្រោយទទួលទូរស័ព្ទពីក្រុមហ៊ុនធីផតតេប្រាប់ថាត្រូវភ្លាម គាត់ស្រែកផ្អើលគេឯង រំភើបឡើងញ័រដៃ និយាយលែងត្រូវ ព្រោះមិននឹកស្មានថាបានឈ្នះយ៉ាងនេះទេ។

អ្នកស្រី សួន បុប្ផា
«ពេលទទួលទូរស័ព្ទគេប្រាប់ថាឈ្នះខ្ញុំអត់ជឿទេ ខ្ញុំបិទទូរស័ព្ទចោល ហើយឲ្យកូនចូលមើល Facebook ថាពិតអត់ ព្រោះខ្លាចគេតេបោក។ ប៉ុន្តែមានណា៎ កូនខ្ញុំមើលពិតជាឃើញឈ្មោះខ្ញុំមែន។ អារម្មណ៍ពេលនោះកាន់តែភ័យរំភើបខ្លាំងឡើង»។

អ្នកស្រី សួន បុប្ផា បានបន្តថា សព្វថ្ងៃគាត់ជាអាជីវកលក់ដូរផង ជាអ្នកលក់បាយ និងកាហ្វេពេលព្រឹកផង ដោយប្រើទឹកដោះគោខាប់ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រាធ្វើជាដៃគូ ដើម្បីបង្កើតរសជាតិភេស្ជជៈរបស់គាត់ដូចជា កាហ្វេទឹកដោះគោ តែបៃតង ជាដើម។ សូមអរគុណធីផត ដែលបានផ្ដល់ទាំងរសជាតិ ធ្វើឲ្យតូបកាហ្វេគាត់មានភ្ញៀវចូលច្រើន ហើយពេលនេះផ្ដល់ទាំងសំណាងរង្វាន់ធំរថយន្ត Mazda CX-5 ស៊េរីឆ្នាំ២០១៩ ទៀត។ អ្នកស្រី សួន បុប្ផា បញ្ជាក់បន្ថែម។
ជាមួយគ្នានោះដែរ អ្នកតំណាងក្រុមហ៊ុន F&N ប្រចាំប្រទេសកម្ពុជាលោក បូត បានឲ្យដឹងដែរថា៖ 

«សម្រាប់កម្មវិធី ធីផត គម្រប់ខួប ១០ ឆ្នាំ ដែលមានវត្តមាននៅលើទីផ្សារកម្ពុជា នៅឆ្នាំនេះបានប្រព្រឹត្តិទៅយ៉ាងរលូន ដោយមានអតិថិជនដាក់សម្បកផលិតផលទាំង ទឹកដោះគោខាប់ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រាច្រើនហួសពីការស្មាន»។

អ្នកតំណាងខាងលើក្រុមហ៊ុនបានបញ្ជាក់ថា៖ 

«ឆ្នាំនេះយើងទទួលបានលទ្ធផលខ្លាំងជាងឆ្នាំណាណាទាំងអស់។ សម្បកផលិតផល ត្រូវបានផ្ញើពីគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ លទ្ធផលនេះបានបញ្ជាក់ថា ទឹកដោះគោធីផតកំពុងមានការគាំទ្រច្រើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ»។

ក្រុមហ៊ុន F&N សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលបានគាំទ្រទឹកដោះគោខាប់ធីផត និងទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា។ ក្រុមហ៊ុននឹងបន្តខិតខំស្វែងរកកម្មវិធីល្អៗ ប្រម៉ូសិនពិសេសៗ ជូនដល់អតិថិជនបន្តទៀត។
សូមជម្រាបថា ធីផត គឺជាផលិតផលដែលមានគុណភាពខ្ពស់របស់ប្រទេសថៃ ធានាលើគុណភាពល្អ និងតម្លៃសមរម្យ។ ទឹកដោះគោខាប់ធីផតស័ក្តិសមសម្រាប់ភេសជ្ជៈ និងបង្អែមគ្រប់ប្រភេទដូចជា កាហ្វេទឹកដោះគោទឹកកក តែបៃតង តែក្រហម ទឹកក្រឡុក រាល់ភេសជ្ជៈឆ្ញាញ់គ្រប់កែវត្រូវតែប្រើទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា ចាក់ដាក់ពីលើភេសជ្ជៈគ្រប់ប្រភេទ ដែលជារូបមន្តសម្ងាត់មកពីប្រទេសថៃ ធ្វើឲ្យក្លិនកាន់តែឈ្ងុយ រសជាតិរឹតតែឆ្ងាញ់ អ្នកក៏លក់កាន់តែដាច់។ 

ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ ០៩៩ ២១១ ៣១១ ឬហ្វេបុកផេក F&N Cambodia

អ្នកស្រី សួន បុប្ផា
អ្នកស្រី សួន បុប្ផា
អ្នកស្រី សួន បុប្ផា
អ្នកឈ្នះទឹកប្រាក់សុទ្ធពីធីផត
អ្នកឈ្នះទឹកប្រាក់សុទ្ធពីធីផត

ទស្សនាការផ្សាយបន្តផ្ទាល់ដែលបានថតទុកជាភស្តុតាង៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]