អាមេរិក ៖ នៅព្រឹកថ្ងៃទី ១២ ខែមិថុនានេះ តារាស្រីអាមេរិកល្បី គឺនាង Bebe Rexha បានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅបណ្ដាញ Twitter ដោយសារតែនាង ស្រាប់តែបង្ហោះសារ ប្រកាសក្ដែងៗ រកលេខទូរស័ព្ទរបស់ សមាជិកក្រុមចម្រៀងកូរ៉េ TXT គឺ SooBin។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀងកូរ៉េ TXT ទើបតែបង្ហាញខ្លួនបានប្រមាណជា ៣ខែប៉ុណ្ណោះ ប៉ុន្តែពួកគេហាក់ដូចជា ទទួលបានការចាប់អារម្មណ៍ខ្លាំង ថែមទាំងមានទីផ្សារខ្ពស់ នៅសហរដ្ឋអាមេរិក ថែមទៀតផង។

កាលពីពេលថ្មីៗកន្លងទៅនេះ នៅពេលដែលពួកគេ បានចូលរួមក្នុងកម្មវិធី Teen Vogue សមាជិកក្រុម TXT ត្រូវបានគេសុំឲ្យរៀបរាប់ ពីបទចម្រៀងបរទេស ដែលពួកគេតែងតែស្ដាប់ជាញឹកញាប់។ ពេលនោះ SooBin គឺជាសមាជិកតែម្នាក់ ដែលលើកយកចម្រៀងរបស់ Bebe Rexha មកធ្វើការរៀបរាប់។

SooBin បាននិយាយថា លោកគឺជាអ្នកគាំទ្ររបស់ Bebe Rexha រយៈពេល ២ឆ្នាំហើយ។ ដោយសារតែបទចម្រៀងរបស់ Bebe Rexha គឺពោរពេញដោយអត្ថន័យលើកទឹកចិត្ត និងឆ្លុះបញ្ចាំងពីភាពល្អ របស់ខ្លួនឯង ធ្វើឲ្យលោកទទួលបានអារម្មណ៍ល្អ រាល់ពេលដែលស្ដាប់ ហើយលោកតែងតែណែនាំ ចម្រៀងទាំងនោះ ទៅកាន់មិត្តៗ។ ជាលទ្ធផល មិត្តៗរបស់លោកភាគច្រើន សុទ្ធតែយល់ឃើញដូចជាលោកអញ្ចឹងដែរ។

មនុស្សជាច្រើន បានចូលទស្សនា និងចែករំលែកវីដេអូ កិច្ចសម្ភាសន៍នោះ ក្នុងនោះក៏មាន Bebe Rexha ផងដែរ។ គ្រាន់តែមើលចប់ភ្លាម Bebe Rexha ស្រាប់តែបង្ហោះសារភ្លាមៗថា ចង់បានលេខទូរស័ព្ទរបស់ SooBin ដើម្បីទាក់ទង ធ្វើការសហការចម្រៀងជាមួយគ្នាតែម្ដង៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖ 

រូបភាព Bebe Rexha
រូបភាព Bebe Rexha
រូបភាព Bebe Rexha
រូបភាព TXT
រូបភាព Soobin
រូបភាព Soobin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]