បរទេស៖ ទស្សនាវដ្តី Forbe បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំឆ្នាំ ២០១៨ ខណៈដែលកីឡាករសញ្ជាតិអាហ្សង់ទីន និងជាប្រធានក្រុម Barcelona Lionel Messi ជាអ្នកឈរនាំមុខគេក្នុងបញ្ជីនេះ។

កីឡាករ Lionel Messi
កីឡាករ Cristiano Ronaldo
កីឡាករ Neymar Jr

ជាការពិតណាស់ អត្តពលិកចំនួន ៣រូប ដែលឈរនៅកំពូលតារាងប្រាក់ចំណូលនេះ គឺសុទ្ធសឹងតែជាកីឡាករបាល់ទាត់រួមមាន Lionel Messi, Cristiano Ronaldo និង Neymar Jr ខណៈដែល Lionel Messi ឈរនៅកំពូលតារាង ដោយរកបានប្រាក់ចំណូលសរុប ១២៧លានដុល្លារ ដែលរួមបញ្ចូលមកពីប្រាក់បៀរវត្សន៍ ៩២លានដុល្លារ និង ៣៥លានដុល្លារមកប្រាក់ចំណូលផ្សេងៗទៀត។ ដោយឡែក កីឡាករ Cristiano Ronaldo ឈរនៅលេខ២ ដែលរកបានប្រាក់ចំណូលសរុប ១០៩លានដុល្លារ (៦៥លានដុល្លារពីប្រាក់បៀរវត្សន៍ + ប្រាក់ចំណូលផ្សេងៗ ៤៤លានដុល្លារ) ខណៈដែល Neymar ឈរនៅលេខ៣ ដោយរកប្រាក់ចំណូលបានសរុប ១០៥លានដុល្លារ។

កីឡាករ Paul Pogba
កីឡាករ Andre Iniesta

គួរបញ្ជាក់ថា ក្នុងចំណោមកីឡាករបាល់ទាត់ដទៃទៀត មានតែកីឡាករ៣នាក់ខាងលើនេះប៉ុណ្ណោះដែលអាចរកបានចំណូលលើសពី ១០០លានដុល្លារក្នុងឆ្នាំ ២០១៨ ខណៈដែលកីឡាករផ្សេងទៀតដូចជា Pogba រកបាន ៣៣លានដុល្លារ, Andre Iniesta រកបាន ៣២,៥លានដុល្លារ និងកីឡាករផ្សេងរួមមាន Alexis Sanchez, Kylian Mbappe, Mesut Ozil និង Oscar ជាដើម ឈរនៅលំដាប់បន្តបន្ទាប់ក្រោមនេះ៕

កីឡាករ Alexis Sanchez
កីឡាករ Kylian Mbappe
កីឡាករ Mesut Ozil

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]