រុស្ស៊ី៖ បន្ទាប់ពីការប្រកួតកីឡាទះកំផ្លៀងរបស់បុរសៗបានល្បីកក្រើកពេញប្រទេសរុស្ស៊ីនិងលើពិភពលោកមក រុស្ស៊ីបានបង្កើតកីឡាទះកំប៉េះគូទរបស់នារីៗវិញម្តង ដែលពេលនេះកំពុងតែល្បីពេញប្រទេសរុស្ស៊ី។

យោងតាមប្រភពបានឱ្យដឹងថា មហាព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងតំបន់ស៊ីបេរី ដោយមានស្រីៗជនជាតិរុស្ស៊ីជាច្រើនរូប បានចូលរួមការប្រកួតទះកំប៉េះគូទគ្នាដើម្បីក្លាយទៅជាម្ចាស់ជើងឯកនិងទទួលបានប្រាក់រង្វាន់ជាទីពេញចិត្ត។

លក្ខខណ្ឌនៃកីឡានេះគឺទាមទារឱ្យភាគីនីមួយៗទះកំប៉េះគូទគ្នាម្តងម្នាក់ៗ រហូតដល់ភាគីម្ចាងទៀតសុំចុះចាញ់។ ដូច្នេះវាពុំសូវមានគ្រោះថ្នាក់ដូចទៅជាកីឡាទះកំផ្លៀងគ្នារបស់បុរសនោះទេ។

ប្រភពដដែលបានឱ្យដឹងថា បេក្ខនារីភាគច្រើនសុទ្ធសឹងតែជាតារាម៉ូដែល super fit។ ដូច្នេះពួកគេភាគច្រើនមានរាងស្រស់ស្អាត និងមានសាច់ដុំគូទតឹងណែនល្អក្នុងការទប់ទល់ទៅនឹងកម្លាំងទះរបស់ភាគីម្ចាងទៀត។

យ៉ាងណាមិញ អ្នកដែលឈ្នះក្នុងការប្រកួតនេះគឺជាកញ្ញា Anastasia Zolotaya ដែលនាងគឺជាគ្រូបង្វឹកហាត់ប្រាណនៅលើអ៊ីនធើណេត៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពក្នុងការប្រកួត
រូបភាពក្នុងការប្រកួត
កញ្ញា Anastasia Zolotaya
View this post on Instagram

57 дней до лета ⠀ Ловите короткую функциональную треню #sportnastya_training очень повышает выносливость, а жопка станет более упругой на 2-3 занятие ▪️Делаем 4-5 кругов, смотрим по состоянию •приседания с прыжком х20 •махи на четвереньках по х15 на каждую ногу •тяга горизонтальная х20 •махи с резинкой х20 •наклоны в стороны на пресс х15 каждая сторона •бег на месте 30сек ⠀ Сохраняйте, лайкайте , комментируйте, в общем, поднимайте мне активность и ничего вам за это не будетОтличного всем настроения)))) ⠀ #57днейдолета#долетаосталось#thailand#asia#train#video#bikini#vinevideo#moodoftheday#mood#phuket#booty#beauty#gym#bb#rakamakafit

A post shared by Я Настя Золотая (@sportnastya) on

វីដេអូបង្រៀនហាត់ប្រាណរបស់កញ្ញា Anastasia Zolotaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]