កូរ៉េខាងត្បូង៖ មិនប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងប្រុស Mino សមាជិកក្រុម Winner បានធ្វើឲ្យមហាជនមានការរញ្ជួយអារម្មណ៍មិនស្ទើរនោះទេ ជាមួយនឹងស្ទាយ៍តុបតែងខ្លួនថ្មីរបស់លោក នៅឯព្រលានយន្តហោះ។

ជាការពិតណាស់ Mino បានពញ្ញាក់អារម្មណ៍មហាជន ជាមួយនឹងស្ទាយ៍តុបតែងខ្លួន ដោយលោកបានពាក់នូវអាវធំពណ៌ខ្មៅ ជាមួយខោអាវខ្មៅបែបរលុង ប៉ុន្តែអ្វីដែលចាប់ភ្នែកអ្នកគាំទ្របំផុតនោះគឺ តារាប្រុសរូបនេះ បានប្រឡេះឡេវអាវទាំងអស់ និងមិនបានពាក់អាវយឺតអ្វីពីក្នុងឡើយ ដែលធ្វើឲ្យលេចចេញសាច់ដើមទ្រូង ជាមួយនឹងសាច់ដុំពោះ៦កង់ និងជាពិសេសនោះថែមទាំងបានលេចចេញនូវ ប៊្រេនណែមខោក្នុងម៉ាកល្បី Supreme យ៉ាងស៊ិចស៊ីទាក់ទាញថែមទៀតផង។

តួយ៉ាង អាចនិយាយបានថានេះជាលើកទីមួយហើយ ដែលគេឃើញតារាKpopប្រុស ហ៊ានស្លៀកឈុតបែបនេះ នៅតាមសាធារណៈដែលពោរពេញទៅដោយក្រុមអ្នកសារព័ត៌មាន ហើយតារាប្រុសដែលក្លាហានម្នាក់នោះគឺជា Mino នេះហើយ ដែលលោកបានស្លៀកឈុតនេះ ដើរនៅព្រលានយន្តហោះពោរពេញទៅដោយភាពជឿជាក់ និងឡូយសង្ហាបំផុតផងដែរ៕    

Mino សមាជិកក្រុម Winner សម្ងែងដើមទ្រូងនៅព្រលានយន្តហោះ
Mino សមាជិកក្រុម Winner សម្ងែងដើមទ្រូងនៅព្រលានយន្តហោះ
Mino សមាជិកក្រុម Winner
Mino សមាជិកក្រុម Winner
Mino សមាជិកក្រុម Winner
Mino សមាជិកក្រុម Winner
Mino សមាជិកក្រុម Winner
Mino សមាជិកក្រុម Winner
Mino សមាជិកក្រុម Winner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]