ភ្នំពេញ៖ ក្លិបបាល់ទាត់បឹងកេត បានប្រកាសពីការបង្ហាញខ្លួនជាផ្លូវការរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សម្រាប់ការចូលរួមក្នុងលីគកំពូលកម្ពុជា នាជុំទី២ នាព្រឹកថ្ងៃពុធ ទី ១២ មិថុនានេះផ្ទាល់ វេលាម៉ោង ១១:១១នាទីព្រឹក។ 

កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

គួរបញ្ជាក់ឱ្យដឹងថា មុននឹងចាកចេញពីក្លិបបឹងកេតទៅប្រកបអាជីពនៅក្លិបបរទេសដូចជា Fujieda MYFC, Pahang FA រួមទាំង PKNS កីឡាកររហស្សនាម CV11 ធ្លាប់បានបញ្ជាក់ថា រូបគេនឹងមិនលេងឱ្យក្លិបណាផ្សេងឡើយនៅកម្ពុជា ក្រៅតែពីក្លិបបឹងកេត។ ជាងនេះទៅទៀត ក្លិបបឹងកេតក៏បានរក្សាទុកអាវលេខ ១១ សម្រាប់ការវិលត្រឡប់របស់កីឡាកររូបនេះ ដោយមិនធ្លាប់ត្រូវបានពាក់ដោយកីឡាករណាផ្សេងឡើយ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

អាវលេខ១១របស់កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]