ភ្នំពេញ៖អាចនិយាយបានថាក្នុងអំឡុងឆ្នាំ១៩៩៩ មានប្រិយមិត្តមិនតិចនោះទេបានស្គាល់ពីតារាចម្រៀងស្រីអ្នកនាង អុំ ចិន្តា ដែលជាបេក្ខនារីជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធីប្រឡងបទចម្រៀង ពន្លកយុវវ័យ ក្នុងទូរទស្សន៍ប៉ុស្ថិ៍លេខ៥ ផ្នែកបទចម្រៀងជាភាសា អង់គ្លេស។

ជាមួយគ្នានេះដែល អ្នកនាង អ៊ុំ ចិន្ដា ត្រូវបានប្រិយមិត្តជាច្រើនទទួលស្គាល់ពីទេពកោសល្យ ទៅលើការបកស្រាយបទចម្រៀងជាភាសាបរទេស របស់ខ្លួន បានការគាំទ្រខ្លាំងមែនទែន ធ្វើឲ្យនាង អាចឈរជើងលើវិថីសិល្បៈបានមិនតិចឆ្នាំនោះទេ ។

លើសពីនេះទៅទៀតនោះ អ្នកនាង អ៊ុំ ចិន្តា តែងតែមានវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី គ្រប់បណ្ដាទូរទស្សន៍ និងតាមបណ្ដាភោជនីយដ្ឋាន និងរង្គសាលជាដើម។ ដោយវិស័យសិល្បៈមានភាពរីកចម្រើនខ្លាំងនោះ អតីតតារាចម្រៀងល្បីមួយរូប អ្នកនាង អ៊ុំ ចិន្តា ក៏ប្រកាសលាឈប់ការងារសិល្បៈ ក្នុងឆ្នាំ២០០៩ ដោយអ្នកនាង មានភាពមមាញឹកខ្លាំង ជាមួយនឹងមុខជំនាញ ព្រមទាំងត្រូវសាងគ្រួសារផងដែរ ។

បើទោះបីជាអតីតតារាម្រៀងស្រីរូបនេះបាន ចាកឆ្ងាយពីវិថីសិល្បៈក៏ពិតមែនតែ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សម្រស់របស់អ្នកនាង អ៊ុំ ចិន្តា នៅស្អាតដូចកាលពីមុនដដែល គ្មានការប្រែប្រួលសោះ ទោះបីជាមានភាពមមាញឹកក៏ដោយ ។

គួររម្លឹកផងដែរថា ក្នុងពេលបច្ចុប្បន្ននេះ អ្នកនាងមានកូនចំនួន២នាក់ ប្រុសទាំង២ ហើយក៏កំពុងតែរស់នៅក្នុងប្រទេស កម្ពុជាផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖  

អ្នកនាង អ៊ុំ ចិន្តា
អ្នកនាង អ៊ុំ ចិន្តា
អ្នកនាង អ៊ុំ ចិន្តា
អ្នកនាង អ៊ុំ ចិន្តា
អ្នកនាង អ៊ុំ ចិន្តា
អ្នកនាង អ៊ុំ ចិន្តា
អ្នកនាង អ៊ុំ ចិន្តា
អ្នកនាង អ៊ុំ ចិន្តា
អ្នកនាង អ៊ុំ ចិន្តា
អ្នកនាង អ៊ុំ ចិន្តា
អ្នកនាង អ៊ុំ ចិន្តា
អ្នកនាង អ៊ុំ ចិន្តា និងកុនប្រុស​
អ្នកនាង អ៊ុំ ចិន្តា និងកុនប្រុស​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]