ថៃ៖ ប្រិយមិត្តជាច្រើន ប្រាកដជាស្គាល់ តារាសម្ដែង ស្រីដ៏ល្បី ប្រចាំប្រទេសថៃ គឺកញ្ញា Apinya Sakuljaroensuk ដែលបានសម្ដែងក្នុង ខ្សែភាពយន្ត ល្បីៗជាច្រើន។ ជាពិសេស បើក្រឡេកទៅមើល ជីវិតស្នេហារបស់តារារូបនេះ ហាក់បីដូចជា ពោរពេញដោយភាពស្អិតរមួត ពីមួយថ្ងៃ ទៅមួយថ្ងៃផងដែរ។

ស្រាប់តែថ្មីៗនេះ តារាសម្ដែងរូបនេះ បានបង្កភាពភ្ញាក់ផ្អើល មួយដល់មិត្តៗក្នុងបណ្ដាញសង្គម អីុនស្ដារក្រាម តាមរយៈកម្រងរូបភាព​ គួរឲ្យទាក់ទាញ ជាច្រើនសន្លឹកជាមួយនឹងម្ចាស់បេះដូង។

អ្វីដែលពិសេស រូបភាពទាំងនោះ ជារូបថត Pre-Wedding រវាងនាង និងអនាគតស្វាមី ដែលគ្រោងនឹង ចូលរោងការ នៅថ្ងៃទី៤ ខែកក្កដា ខាងមុខនេះ។ លើសពីនេះ កម្រងរូបភាពPre-Wedding របស់Apinya គឺមានលក្ខណៈ ខុសប្លែកពីគេខ្លាំង ដោយបែរជាជ្រើសរើស ជាប្រភេទពណ៌ ស-ខ្មៅ និងគ្រប់សន្លឹកមើលទៅ បង្កប់ដោយភាពស៊ិចស៊ីយ៉ាងខា្លំង។

ដោយឡែក ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្ររបស់នាង បញ្ចេញមតិ ចូលរួមអបអរសាទរ និងសរសើរដល់ គូស្នេហ៍ដ៏សាកសម មួយគូនេះ គ្រប់ៗគ្នាតែម្ដង៕

រូបភាពPre-weddingរបស់ Apinya និងអនាគតស្វាមី
រូបភាពPre-weddingរបស់ Apinya និងអនាគតស្វាមី
រូបភាពPre-weddingរបស់ Apinya និងអនាគតស្វាមី
រូបភាពPre-weddingរបស់ Apinya និងអនាគតស្វាមី
រូបភាពPre-weddingរបស់ Apinya និងអនាគតស្វាមី
Apinya​ និងម្ចាស់បេះដូង
Apinya​ និងម្ចាស់បេះដូង
Apinya​ និងម្ចាស់បេះដូង
តារាសម្ដែង Apinya​
តារាសម្ដែង Apinya​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]