កូរ៉េខាងត្បូង៖ ប្រសិនបើប្រិយមិត្ត ជាអ្នកគាំទ្រវិស័យKPOP នោះប្រាកដជាស្គាល់ច្បាស់នូវក្រុមចម្រៀងបុរសកូរ៉េ GOT7 ជាក់ជាមិនខាន ព្រោះក្រុមចម្រៀងនេះមានឈ្មោះល្បីល្បាញគួរឲ្យកត់សម្គាល់ ទាំងក្នុង និងក្រៅប្រទេស។

ទន្ទឹមនឹងនេះផងដែរ GOT7នឹងចាប់ផ្តើមកម្មវិធីប្រគំតន្ត្រីWorld Tour 2019 ដែលមានឈ្មោះថា «Keep Spining»។ ដោយការប្រគំតន្ត្រីនេះចាប់ផ្តើមនៅថ្ងៃទី១៥ និង១៦ខែមិថុនា ធ្វើឡើងនៅKSPO Dome ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ មុននឹងបន្តដំណើរទៅកាន់ប្រទេសផ្សេងៗទៀត។

គួររម្លឹកផងដែរថា នៅថ្ងៃទី១២ ខែមិថុនាកន្លងមកនេះ ផលិតកម្មJYP Entertainment បានប្រកាសឲ្យដឹងថា ក្រៅពីការប្រគំតន្ត្រីទីក្រុងសេអ៊ូល GOT7នឹងចាប់ផ្តើមគ្រោងការថ្មីមួយដែលមានឈ្មោះថា «Keep Spinning, Keep Dreaming with GOT7»។ 

ដោយគ្រោងការនេះពួកគេនឹងសហការណ៍ជាមួយ មូលនិធិMake-A-Wish ដើម្បីឲ្យក្មេងៗនៅជុំវិញពិភពលោក ដែលមានជំងឺកាចសាហាវមិនអាចព្យាបាលបាន មកចូលរួមនៅក្នុងកម្មវិធីប្រគំតន្ត្រីWorld Tour 2019របស់ពួកគេ។ GOT7 នឹងនាំក្មេងៗទាំងនោះទៅធ្វើដំណើរកម្សាន្តនៅប្រទេសនានាដូចជាតំបន់អាស៊ី អាមេរិកខាងជើង អាមេរិកខាងត្បូង និងអឺរ៉ុប ទៅតាមតំបន់ដែលគេត្រូវធ្វើការប្រគំតន្ត្រីWorld Tour។

នេះជាដំណឹងមួយ ដែលធ្វើឲ្យអ្នកគាំទ្រការកោតសរសើរមិនដាច់ពីមាត់ ព្រោះនេះជាគ្រោងការដ៏ល្អ ក្នុងការលើកទឹកចិត្តដល់ក្មេងៗ ដែលខំតស៊ូជាមួយជំងឺដ៏កាចសាហាវទាំងនោះ៕

ក្រុមចម្រៀង GOT7
ក្រុមចម្រៀង GOT7
ក្រុមចម្រៀង GOT7
ក្រុមចម្រៀង GOT7
ក្រុមចម្រៀង GOT7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]