ហុងកុង៖ អ្នកណាថា ស្រ្ដីដែលមានអាយុច្រើន មិនអាចតុបតែងខ្លួន ឲ្យបានស្រស់ស្អាតបាននោះ ប៉ុន្តែ ថ្មីៗនេះ មានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញ វត្តមានរបស់លោកយាយ មួយរូបដែលមាន វ័យដល់ទៅ៩៦ឆ្នាំ ទៅហើយ តែមានស្ទាយ៍លេងខ្លួន និងសម្លៀកបំពាក់យ៉ាង គួរឲ្យចាប់អារម្មណ៍។

ជាក់ស្ដែង លោកយាយមួយរូបនោះ មានឈ្មោះថា Alice Pang រស់នៅឯទីក្រុងហុងកុង។ លោកយាយPang ក៏ត្រូវបានគេចាតទុកថា ជាតារាម៉ូដែល ដែលមានវ័យចំណាស់ជាងគេ ក្នុងតំបន់អាស៊ីផងដែរ។

លើសពីនេះ Alice Pang បានធ្វើឲ្យ អ្នករាល់គ្នា ស្គាល់តាមរយៈ ការតុបតែងខ្លួនយ៉ាងទាន់សម័យ ដែលមើលទៅ មិនសមជា លោកយាយដែលមាន វ័យ៩៦ឆ្នាំនោះទេ។ ដោយឡែក តារាបង្ហាញម៉ូតរូបនេះ បានថតម៉ូត ឲ្យប៊្រេនល្បីៗ ជាច្រើនដូចជា Gucci Valentino និងEllery ជាដើម។

ជាពិសេស មានមហាជនជាច្រើន បានកោតសរសើរ មិនដាច់ពីមាត់ ពីតារាម៉ូដែលវ័យចំណាស់រូបនេះ ដែលធ្វើឲ្យក្មេងៗ ស្រករក្រោយ មួយចំនួនឃើញហើយ សំុចាញ់តែម្ដង៕

លោកយាយ Alice Pang
លោកយាយ Alice Pang
លោកយាយ Alice Pang
លោកយាយ Alice Pang
លោកយាយ Alice Pang
លោកយាយ Alice Pang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]