គ្នាយើង​ខ្លះ ឲ្យ​តែពេល​ទំនេរ ច្រើន​ណាត់ Crush សង្សារ ឬ​គ្រួសារ ទៅ​មើល​កុន ហើយ​អាហារ​សម្រន់​ពេញ​និយម សម្រាប់​ញ៉ាំពេល​មើល​កុន គឺ Popcorn។ តើ Popcorn មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ទេ?

ជាដំបូង ផ្ដើម​ស្វែងយល់​ពី​ផ្លែពោត ដែល​យក​មក​ធ្វើ Popcorn។ ផ្លែពោត ជា​ប្រភេទ​ធញ្ញជាតិ ហើយ​ជា​ប្រភព​នៃ​វីតាមីន សារធាតុ​រ៉ែ និង​អុកស៊ីដង់​ប្រឆាំង​នឹង​ជំងឺ។ ការ​សិក្សា រកឃើញ​ថា ការ​ញ៉ាំ​ធញ្ញជាតិ ពាក់ព័ន្ធ​នឹង​អាយុ​វែង មិន​ងាយ​រលាក និង​មាន​ហានិភ័យ​ទាប កើត​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល មហារីក ទឹកនោមផ្អែម និង​ជំងឺ​ធាត់។ ជាងនេះ​ទៅទៀត ការញ៉ាំ​ធញ្ញជាតិ ៣​ដង រាល់​ថ្ងៃ ពាក់ព័ន្ធ​នឹង​សន្ទស្សន៍ស្ដង់ដារកំណត់សុខភាព (BMI) ទាប និង​មាន​ខ្លាញ់​ក្បាល​ពោះ​តិច។

បន្ទាប់​ទៀត បន្ដ​ស្វែង​យល់ពី​ប្រេង យកមក​ចម្អិន Popcorn។ ប្រេង​ល្អបំផុត ជាប្រភេទ​ខ្លាញ់​ម៉ូណូ​មិន​ឆ្អែត (Monounsaturated Fat) ជួយ​ដល់​សុខភាព​បេះដូង ដូចជា​ប្រេង​ផ្លែ​ប៊ើរ និង​ប្រេង​អូលីវ។ ចំណែក​ប្រេង ដែល​មាន​ក្នុង​អាស៊ីដអូម៉េហ្គា ៦ (Omega-6 fatty Acids) ដូចជា​ប្រេង​ពោត សណ្ដែកសៀង ផ្កា​ឈូករ័ត្ន និង​គ្រាប់​កប្បាស ទំនង​ធ្វើឲ្យ​មាន​ការ​រលាក។

ចុងក្រោយ​ ស្វែងយល់​ពី​គ្រឿងផ្សំ សម្រាប់​ធ្វើ Popcorn។ គ្រឿងផ្សំ សម្រាប់​ធ្វើ Popcorn មាន​ដូចជា អំបិល ស្ករ ប៊័រ ប្រូម៉ា និង​ប្រភេទ​គ្រឿងផ្អែម​មួយ​ចំនួន​ទៀត។ ការញ៉ាំ Popcorn មាន​ជាតិស្ករ​ផ្អែម​ខ្លាំង ឬ​អំបិលប្រៃ​ខ្លាំង ក៏អាច​ប៉ះពាល់​ចំពោះ​សុខភាពដែរ។

ជារួម Popcorn អាច​ចាត់ទុក​ថា ជា​អាហារ​សម្រន់​ល្អ​សម្រាប់​សុខភាព ប៉ុន្ដែ​គ្រឿងផ្សំ ចាំបាច់​មាន​គុណភាព​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]