ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា លោកងួន កែវពិសិដ្ឋ កំពុងតែមានជំងឺប្រចាំកាយដ៏សាហាវ ដែលធ្វើឲ្យគ្រួសារ ក៏ដូចជាបងប្អូនមានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលឆ្លងកាត់ការព្យាបាល និងការចំណាយអស់យ៉ាងច្រើនមកហើយ។

មកទល់នឹងពេលនេះ ឃើញថាជំងឺរបស់លោកហាក់ មិនទាន់មានភាពធូរស្បើយនៅឡើយនោះទេ ដែលកាលពីពេលថ្មីៗនេះ បានទទួលដំណឹងថាលោកត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ព្រោះតែស្ថានភាពជំងឺបានធ្វើទុក្ខខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ជំងឺរបស់លោកកាន់កំពុងតែស្ថិតនៅក្នុងស្ថានភាពយ៉ាងគួរឲ្យបារម្ភ ព្រោះត្រូវការប្រើប្រាស់អុកស៊ីសែន ដើម្បីជាជំនួយនៅក្នុងការដកដង្ហើម។

តាមរយៈស្ថានភាពមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាសង្វេគ និងអាណិតដល់លោកយ៉ាងខ្លាំង ដែលត្រូវពិបាកខ្លាំង ជាមួយនឹងជំងឹមួយនេះ ខណៈពេលដែលកាន់តែធ្ងន់ធ្ងរឡើង។

ទន្ទឹមនឹងនេះដែរ គ្រួសារក៏ដូចជាមិត្តជាច្រើន បាននាំគ្នាជួយដល់លោកជាថវិកា ក៏ដូចជាការលើកទឹកចិត្ត ដើម្បីឲ្យលោកមានការស៊ូទ្រាំជាមួយនឹងស្ថានភាពជំងឺទាំងនេះ ទោះបីជាមានការលំបាកយ៉ាងណាក្តី មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានពាក្យពេចន៍ជូនពរជាច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖  

លោកងួន កែវពិសិដ្ឋ
លោកងួន កែវពិសិដ្ឋ
លោកងួន កែវពិសិដ្ឋ
លោកងួន កែវពិសិដ្ឋ កំពុងតែឈឺ
លោកងួន កែវពិសិដ្ឋ ត្រូវបញ្ជូនទៅមន្ទីរពេទ្យម្សិលមិញ
លោកងួន កែវពិសិដ្ឋ ត្រូវបញ្ជូនទៅមន្ទីរពេទ្យម្សិលមិញ
លោកងួន កែវពិសិដ្ឋ ត្រូវបញ្ជូនទៅមន្ទីរពេទ្យម្សិលមិញ
លោកងួន កែវពិសិដ្ឋ ត្រូវបញ្ជូនទៅមន្ទីរពេទ្យម្សិលមិញ
សាររបស់តាំង គីមឡេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]