អាមេរិក៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង Justin Bieber បានបបួលកំពូលតារាសម្តែង Tom Cruise វាយដាក់ទ្រុង UFC មួយស្មើ បង្កឱ្យមានការភ្ញាក់ផ្អើលដល់មហាជនជាច្រើន។

យោងតាមគណនី Twitter របស់ Justin បានបង្ហោះថ្មីៗនេះដោយរៀបរាប់ថា៖

«ខ្ញុំចង់បបួល Tom Cruise វាយគ្នាមួយស្មើនៅ octagon។ Tom ប្រសិនបើលោកមិនហ៊ានប្រកួតនោះទេ មានន័យថាលោកកំសាកញី ហើយវាពិតជារឿងមួយដ៏អាម៉ាស់បំផុត។ តើអ្នកណាស្ម័គ្រចិត្តជួយរៀបចំការប្រកួតនេះ? @danawhite?»

សារ Justin លើ Twitter

គួរឱ្យដឹងផងដែរថា Dana White ជាប្រធានសហព័ន្ធរៀបចំការប្រកួត UFC។

មិនយូរប៉ុន្មានកីឡាករប្រដាល់ Mcgregor ក៏បានស្ម័គ្រចិត្តជួយរៀបចំការប្រកួតនេះឡើងដោយរៀបរាប់ថា៖

«បើ Tom Cruise ជាបុរសពិតប្រាកដនោះ គេនឹងទទួលយកការប្រកួតនេះហើយ។ ខ្ញុំនឹងជួយរៀបចំការប្រកួតនេះជូន។ តើ Cruise មានភាពក្លាហានប្រកួតដូចជាការសម្តែងនៅក្នុងរឿងអត់? ចាំមើលទាំងអស់គ្នា!»

សារ Mcgregor លើ Twitter

យ៉ាងណាមិញ គិតមកដល់ពេលបច្ចុប្បន្ន Tom Cruise ពុំទាន់បានឆ្លើយតបអ្វីទាំងអស់។ ចំពោះមូលហេតុដែល Justin Bieber បបួល Tom Cruise វាយដាក់ទ្រុង UFC មួយស្មើក៏ពុំទាន់ដឹងច្បាស់ពិតប្រាកដដែរ។

គួររម្លឹកផងដែរថា កាលពីមុន Justin ក៏ធ្លាប់ទទួលបានការណែនាំមួយចំនួនពីកីឡាករប្រដាល់ Floyd Mayweather ផងដែរ។ ដូច្នេះប្រសិនបើ Justin វាយគ្នាជាមួយនឹង Tom Cruise មែននោះ យើងច្បាស់ជាល្អមើលជាក់ជាពុំខាន៕

Justin និង Floyd Mayweather
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]