ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងស្រី មាន សូនីតា បានបញ្ចេញវីដេអូចម្រៀងរបស់នាង ដែលជាបទចម្រៀងដំបូងបំផុតសម្រាប់នាង តាំងពីចូលសិល្បៈមក។

ចំពោះបទចម្រៀងនេះ មានចំណងជើងថា«Crush អូន» ដែលជាបទមនោសញ្ចេតនា បែបស្នេហា ត្រូវរឿងសម្រាប់យុវវ័យខ្លាំងណាស់ ធ្វើឲ្យ ហ្វេនមានការពេញចិត្តយ៉ាងខ្លាំង។

ក្នុងនោះ មាន សូនីតា ក៏បានបញ្ចេញអារម្មណ៍ពិតមួយផងដែរ ក្រោយចេញបទចម្រៀងខ្លួនឯង ដោយនាងបានសរសេរថា «កើតមកខុសដែរអីគ្រាន់តែមានសម្លេងខុសគេហ្នឹង និយាយចំអកថាសម្លេងយើងញ៉ែកសម្លេងដូចកូនក្មេង, សម្លេងដូចចាប, សម្លេងដូចតុក្កតា,សម្លេងស្រួយ សម្លេងដូចប្រុស, សម្លេកស្អក សម្លេកតូច...និយាយទៅមានសព្វគ្រប់បែបយ៉ាង។ រឿងដែលពិបាកធ្វើជាងគេយកគឺឈ្នះចិត្តខ្លួនតែពេលនេះ មិនថា២៩ឆ្នាំកន្លងមកខ្ញុំបានធ្វើអ្វីខ្លះ សំខាន់ខ្ញុំបានធ្វើជំនះចិត្តខ្លួនឯង ពេលខ្លះគេយកចំណុចខ្សោយរបស់យើង មកលេងសើចទាំងដែលយើងត្រូវរស់នៅជាមួយនិងភាពភ័យខ្លាចជាមួយមនុស្សជុំវិញដែលគេបញ្ចើចបញ្ចើរ។ ខ្ញុំមិនបានលួចជេរពួកគាត់ក្នុងចិត្តនោះទេ ដែលពួកគាត់ដែលនិយាយចំអកពាក្យទាំងអស់នោះមកខ្ញុំនិយាយទៅខ្ញុំធ្វើទឹកមុខធម្មតា ដូចជាអត់មានរឿងអីកើតឡើង ប៉ុន្តែលួចអន់ចិត្តខ្លួនឯង ហេតុអី្វបានកើតមកមិនមានសំឡេងល្អនិងគេ ពេលខ្លះក៏លួចយំក្នុងចិត្តដែលគ្មានអ្នកឃើញពេលខ្លះចង់សួរទៅពួកគាត់ថា" កើតមកខុសដែរអីគ្រាន់តែមានសម្លេងខុសគេហ្នឹង "

ពេលនេះខ្ញុំនិយាយអ្វីទាំងអស់នេះឡើង មិនមែនបានន័យថាខ្ញុំខឹងពួកគាត់នោះទេ តែតាមពិតទៅគឺខ្ញុំមានជំនឿចិត្តហើយខ្ញុំបានជម្នះចិត្តខ្លួនឯងហើយ ធ្វើរឿងទាំងអស់នេះឡើងរហូតដល់មានគេទទួលយកបាន មិនមែនមានន័យថាខ្ញុំបានធ្វើល្អនោះទេ ប៉ុន្តែខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ អរគុណមនុស្សដែលនៅជុំវិញខ្លួនខ្ញុំដែលពួកគាត់មិនដែលយកចំណុចខ្សោយមកលេងសើច ហើយ ពួកគាត់មិនដែលជំទាស់នូវអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាលើកទឹកចិត្ត ហើយជួយយើងជម្រុញយើងហើយហ៊ានធ្វើនូវអ្វីដែលយើងមិនហ៊ានធ្វើ»។

យ៉ាងណាមិញ ក៏មានហ្វេនជាច្រើន បានលើកទឹកចិត្ត លើមាន សូនីតា កុំឲ្យបាក់ទឹកចិត្តខ្លាំង ព្រោះគ្មានអ្នកណាម្នាក់ ដែលកើតមកល្អឥតខ្ចោះនោះទេ គឺតែងមានចំណុចខ្វះខាតបែបនេះ ពីកំណើត ចៀសមិនផុតទេ៕

មាន សូនីតា
រូបភាពក្នុងបទចម្រៀង
រូបភាពក្នុងបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា