កូរ៉េខាងត្បូង៖ នៅក្នុងក្រុមចម្រៀងនារីល្បីឈ្មោះលំដាប់ជួរមុខ BLACKPINKតារាចម្រៀងស្រី Jisoo ត្រូវបានគេចាត់ទុកថាជា សមាជិកដែលមានសម្រស់ស្អាតលេចធ្លោជាងគេប្រចាំក្រុម និងជាប់ជាស្រីស្អាតម្នាក់ ក្នុងចំណោមតារាចម្រៀងស្រីស្អាតលំដាប់«Visual» នៅក្នុងវិស័យ Kpopថែមទៀតផង។

ជាការពិតណាស់ ក្រៅពីទេពកោរសល្យសិល្បៈហើយ Jisoo ក៏តែងតែត្រូវបានមហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើសម្រស់របស់នាង និងតែងតែត្រូវមហាជនលើកយកនូវប្រធានបទ សម្រស់ធម្មជាតិគ្មានការកែច្នៃរបស់នាង មកពិភាក្សានៅលើបណ្តាញអ៊ីនធឺណែតជានិច្ចថែមទៀតផងដែរ។

មិនតែប៉ុណ្ណោះ នាងថែមទាំងត្រូវបានមហាជនជាច្រើន ដាក់នាមឲ្យនាងថាជា «បវរកញ្ញាកូរ៉េ» ថែមទៀតផង ដោយសារតែទម្រង់មុខល្អស្អាតឥតខ្ចោះរបស់នាង ជាពិសេសគឺរាល់ពេលដែលនាងសើច ឬញញឹមម្តងៗ បបូរមាត់របស់នាងតែងតែចេញជាទម្រង់បេះដូង យ៉ាងស្រស់ស្អាតស្រស់ស្រាយមើលមិនចេះជិនណាយ។

Jisoo សមាជិកក្រុម BLACKPINK

លើសពីនេះទៅទៀតនោះ ថ្មីៗនេះអ្នកគាំទ្រក៏បានលើកយកនូវរូបថតជាច្រើនរបស់ Jisoo ដែលត្រូវបានថតដោយអ្នកគាំទ្រដោយផ្ទាល់ដៃរបស់ពួកគេ នៅពេលដែលពួកគេបានជួបតារាស្រីរូបនេះនៅខាងក្រៅ។ ហើយតាមរយៈរូបថតទាំងនេះ បានឲ្យឃើញថា សម្រស់របស់តារាស្រីរូបនេះ មិនត្រឹមតែស្អាតតែនៅក្នុងកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះនោះទេ ប៉ុន្តែនៅខាងក្រៅពេលបានថតរូបជិតៗបែបនេះទៀតទៅ គឺកាន់តែស្រស់ស្អាតធម្មជាតិ សាច់មុខសរលោង សឹងតែស្រមោចវារជ្រុះតែម្តង។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះទទួលបានដំណឹងល្អមួយ ដែលបានប្រកាសចេញកាលពីម្សិលមិញនេះ បានឲ្យដឹងថា តារាចម្រៀងស្រី Jisoo នឹងបង្ហាញមុខជាតួអង្គសម្តែង នៅក្នុងខ្សែភាពយន្តភាគខ្នាតធំល្បីឈ្មោះបញ្ចាំងនៅក្នុង Netflix រឿង «Arthdal Chronicles» ដែលមានចូលរួមសម្តែងដោយតួឯកល្បីៗដូចជា តារាសម្តែងប្រុសល្បីឈ្មោះ Song Joong Ki តារាស្រី Kim Ji Won តារាប្រុស Jang Dong Gun និងតារាល្បីជាច្រើនរូបផ្សេងទៀតផងដែរ ហើយបើតាមដឹង Jisoo នឹងចេញមុខសម្តែងនៅពាក់កណ្តាលរឿង និងវគ្គបញ្ចប់ផងដែរ៕       

Jisoo សមាជិកក្រុម BLACKPINK
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ
សម្រស់ Jisoo ពិតៗនៅខាងក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]