ភ្នំពេញ៖ អាចនិយាយបានថាមួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីតូចច្រឡឹងក្នុងផលិតកម្ម សាន់ដេ កញ្ញា យូរី ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន សូម្បីតែ​បទចម្រៀងនារដូវចូលឆ្នាំប្រពៃណីជាតិ ក៏មានការពេញនិយមខ្លាំងណាស់ដែរ ពីសំណាក់មិត្តៗយុវវ័យនាពេលកន្លងមក។

ខណៈពេលដែលតារាចម្រៀងស្រី និងជាម្ចាស់បទចម្រៀង«ចាក់ទឹកដូង»កញ្ញា យូរី កំពុងតែសាងភាពល្បីល្បាញ នៅលើវិថីសិល្បៈនោះ គេក៏សង្កេតឃើញមានរឿងរ៉ាវជាច្រើនគួរឲ្យចាប់អារម្មណ៍ នៅលើបណ្ដាញសង្គមរបស់ ខ្លួន ក្នុងពេលសព្វថ្ងៃនេះ។

តែអ្វីដែលមានការចាប់អារម្មណ៍ ខ្លាំងជាងនេះទៅទៀតនោះគឺ កញ្ញា យូរី បានបង្ហាញរូបភាពជាច្រើនពីប្អូនៗដែលជាអ្នកគាំទ្ររបស់ ខ្លួន ឈរចាំទាំងមេឃកំពុងតែភ្លៀងដើម្បីសុំថតរូបជាមួយ ទុកជាអនុស្សាវរីយ៍ទាំងមិនខ្លាចរងារ ដោយបានសរសេថា«អ្នកទាំងអស់គ្នាជាចំណែកមួយដ៏ធំដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះ»។ ទាំងនេះស្ដែងឲ្យឃើញថា កញ្ញា យូ រី មិនត្រឹមតែមានប្រជាប្រិយភាពខ្លាំងក្នុងទីក្រុងនោះ សូម្បីតែនៅតាមបណ្ដាខេត្ដ ក៏មានច្រើនមិនចាញ់ គ្នាប៉ុន្មានទេ។

គួររម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាចម្រៀងស្រីរូបនេះ តែងតែទទួលបានអារម្មណ៍រំភើបសប្បាយរីករាយ ពេលមានការគាំទ្រខ្លាំងបែបនេះ៕

យូ រី
យូ រី
យូ រី
យូ រី
អ្នកគាំទ្ររបស់​ យូ រី
អ្នកគាំទ្ររបស់​ យូ រី
អ្នកគាំទ្ររបស់​ យូ រី
អ្នកគាំទ្ររបស់​ យូ រី
អ្នកគាំទ្ររបស់​ យូ រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី