ថៃ៖ ក្នុងនាមជាតារាទោះបីជាធ្វើអ្វីក៏ដោយ ក៏តែងតែមានហ្វេនៗចាំសង្កេត ចាំតាមដានជានិច្ច ទាំងរឿងការងារ និងជីវិតឯកជន។ទាំងនេះជាដើមហេតុ ដែលធ្វើឲ្យតារាភាគច្រើនមានរឿងអាស្រូវ ប្រសិនបើគេមានធ្វេសប្រហែសតែបន្តិច។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាសម្តែងស្រីម៉េម៉ាយរូបស្រស់ Pat Napapa បានធ្វើឲ្យហ្វេនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយនាងបានពរកូនប្រុសសំណព្វចិត្តRacing ទៅអោបជាមួយតារាចម្រៀងប្រុស Oat Pramote នៅក្នុងកម្មវិធីមួយ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែលគ្រប់គ្នាចាប់អារម្មណ៍ទៅលើទំនាក់ទំនងរបស់ពួកគេទាំងពីរ។ ដោយ Pat និងOat បានធ្វើកម្មវិធីមួយរួមគ្នានៅក្នុងប្រព័ន្ធយូធូប។ ពីមួយថ្ងៃទៅមួយថ្ងៃ សង្កេតឃើញថាពួកគេកាន់តែស្និទ្ធស្នាលនឹងគ្នា រហូតដល់ហ្វេនៗនិយាយថា ពួកគេប្រៀបដូចជាគ្រួសារតែមួយទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែការសនិ្នដ្ឋានរបស់ហ្វេនៗតែប៉ុណ្ណោះ សម្រាប់ទំនាក់ទំនងពិតយ៉ាងណានោះ សង្ឃឹមថានឹងមានការបកស្រាយពីសាមីខ្លួនទាំងពីរ៕

សូមទស្សនារូបភាពខាងក្រោម៖  

Pat Napapa និងកូនប្រុស
Pat Napapa
Pat Napapa
តារាចម្រៀងប្រុស Oat Pramote
តារាចម្រៀងប្រុស Oat Pramote
Oat និង Pat
Oat និង Pat
រូបដែលអោបគ្នានៅក្នុងកម្មវិធី
រូបដែលអោបគ្នានៅក្នុងកម្មវិធី
រូបដែលអោបគ្នានៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]