ភ្នំពេញ៖ មុននេះបន្តិច ផ្អែកលើហ្វេសប៊ុកផេកផ្លូវការរបស់តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាស្រីរូបនេះ បានបង្ហោះរូបទីងមោង ភ្ជាប់ជាមួយរូបរបស់ខ្លួនពីរសន្លឹក អមជាមួយ Caption យ៉ាងវែងអន្លាយ។

ក្នុងនោះដែរ កញ្ញា មាស សុខសោភា បានសរសេរសារបែបនេះថា៖ “កាលពីតូច មាស សុខសោភាក៏ធ្លាប់រត់ពេលឃើញទីងមោងម្តងៗ តែបានឃើញទីងមោងឆ្នាំ២០១៩ ជាពិសេសគឺទីងមោងមាស សុខសោភា នាងខ្ញុំពិតជាមានការកោតសរសើរចំពោះស្នាដៃកូនខ្មែរ ដែលពោរពេញដោយគំនិតច្នៃប្រឌិតមួយនេះ។ នាងខ្ញុំសង្ឃឹមថាទីងមោងឆ្នាំ២០១៩ នេះ នឹងមិនធ្វើឲ្យអូនតូចៗរត់ទៀតទេ។ មាស សុខសោភាសូមសម្តែងនូវទឹកចិត្តដែលជាសទ្ធាជ្រះថ្លា ចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាតាមរយៈទីងមោងមាស សុខសោភា ក៏ដូចជាសូមគោរពអញ្ជើញបងប្អូនពុទ្ធសាសនិកទាំងអស់ចូលរួមជាមួយគ្នា ដើម្បីជាកុសល និងជាចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា”

យ៉ាងណាមិញ សម្រាប់រូបទីងមោងឆ្នាំនេះ ត្រូវបានគេធ្វើជាមុខរបស់តារាចម្រៀងកញ្ញា មាស សុខ សោភា ដូច្នេះហើយ ទើបនាងបង្ហោះសារសម្តែងពីអារម្មណ៍កោតសរសើរនូវគំនិតច្នៃប្រឌិតរបស់កូនខ្មែរ។ ម៉្យាងវិញទៀត បើតាមការសង្កេតឃើញលើបណ្តាញសង្គមហ្វេសប៊ុកមួយរយៈកន្លងនេះ មិនមែនមានតែកញ្ញា មាស សុខសោភា ម្នាក់នោះទេ ដែលត្រូវគេធ្វើជាមុខ ទីងមោង ក្នុងនោះ ក៏មានតារាល្បីៗផ្សេងៗទៀតផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

មាស សុខសោភា
មាស សុខសោភា
រូប មាស សុខសោភា បង្ហោះ
សាររបស់ មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា