ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកថា កាលពីថ្មីៗនេះតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា មាន សូនីតា បានបញ្ចេញបទចម្រៀងថ្មីរបស់ ខ្លួន ជាលើកដំបូង ដែលមានចំណងជើងថា«Crush អូន» ទទួលបានការពេញនិយមពីសំណាក់មិត្តៗយុវវ័យ។

ជាមួយគ្នានេះដែរ បទចម្រៀង«Crush អូន» ត្រូវបានច្រៀងរៀបរាប់ពីអារម្មណ៍មនុស្សស្រី ដែលកំពុងលង់ស្នេហ៍ទៅនឹងប្រុសម្នាក់ ដោយពេញចិត្តជាមួយនឹងគេដោយមិនដឹងខ្លួន ។

ក្នុងនោះផងដែរ ដោយមានការគាំទ្រខ្លាំងនោះ ជាមួយនឹងបទចម្រៀងពោរពេញទៅដោយភាពផ្អែមល្ហែមនេះ ពេលនេះអតីត Freshie Girl ក្នុងឆ្នាំ២០០៥ កញ្ញា មាន សូនីតា រូបនេះ បានសម្រេចចិត្តចេញMV របស់ខ្លួន ជាមួយសកម្មភាពជាច្រើនមានភាពទាក់ទាញខ្លាំងមែនទែន មើលទៅពិតជាមានក្ដីសុខតែម្ដង។

លើសពីនេះទៅទៀតនោះ គេសង្កេតឃើញមានសកម្មភាពផ្អែមល្ហែមដូចជា ការជិះសេះ ដំណើរកម្សាន្តតែពីរនាក់ ទាំងអស់នេះ សុទ្ធសឹងតែជាដកស្រង់ចេញពីសកម្មភាពពិតៗរបស់ មិត្តៗយុវវ័យនាពេលបច្ចុប្បន្ននេះតែម្ដង។ ជាពិសេស MV ផ្លូវការរបស់រាជនីក្រម៉ារូបនេះ មានការគាំទ្រ ត្រឹមរយៈពេលដ៏ខ្លី បទចម្រៀង«Crush អូន »មួយនេះ មានអ្នកចូលទស្សនាមិនតិចដងនោះទេ៕

តោះទៅទស្សនាបទចម្រៀងទាំងអស់គ្នា៖

សកម្មភាពក្នុងចម្រៀងរបស់ មាន សូនីតា
សកម្មភាពក្នុងចម្រៀងរបស់ មាន សូនីតា
សកម្មភាពក្នុងចម្រៀងរបស់ មាន សូនីតា
សកម្មភាពក្នុងចម្រៀងរបស់ មាន សូនីតា
សកម្មភាពក្នុងចម្រៀងរបស់ មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា