ភ្នំពេញ៖ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ អ្នកដើរទិញទំនិញនៅផ្សារទំនើប Aeon សែនសុខ បានឈ្នះរង្វាន់រាប់ពាន់រង្វាន់ពីក្រុមហ៊ុន Smart Axiata នាថ្ងៃល្ងាចនេះ ក្នុងការប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំរបស់ខ្លួន។

អ្នកចូលរួមត្រូវបំបែកប៉េងប៉ោងចំនួន ២០០០ ដើម្បីស្វែងរកខិត្តប័ណ្ណតូចៗ មកប្ដូររង្វាន់ពីបញ្ជរក្រុមហ៊ុន Smart ដើម្បីឈ្នះរង្វាន់ដែលមានដូចជា អាវយឺត មួក កូនបាស់ (Pleng Speaker) កាតកោសបញ្ចូលលុយស្មាត សំបុត្រកុន និង ស្មាតហ្វូនចំនួន ១០រង្វាន់។

សម្រាប់អ្នកដែលឈ្នះរង្វាន់ ស្មាតហ្វូនចំនួន ១០រង្វាន់ ពួកគាត់ត្រូវស្វែងរករូបភាពតារាចម្រៀងនិពន្ធបទថ្មីរបស់ក្រុមហ៊ុន Smart ដូចជា ក្រុមតូច វណ្ណ ជេស្ដា សូរិយា វណ្ណដា អេដា ក្រុមក្មេងខ្មែរ ជីដេវីត ចិត្ត កញ្ចនា ឡរ៉ា ម៉ម និង អូន ដើម្បីទទួលរង្វាន់ពីតារាកិត្ដិយសទាំង១០រូបក្នុងកម្មវិធីនាល្ងាចនេះ។ 

ទិដ្ឋភាពគម្រប់ខួប១០ឆ្នាំរបស់Smart Axiata
ទិដ្ឋភាពគម្រប់ខួប១០ឆ្នាំរបស់Smart Axiata
ទិដ្ឋភាពគម្រប់ខួប១០ឆ្នាំរបស់Smart Axiata
លោក ងួន ចាន់ដេវីត

លោកស្រី ជា សារ៉េន មកពីខេត្តបាត់ដំបងជាអ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូនមួយគ្រឿងពីកម្មវិធីនេះបានបង្ហាញពីចំណាប់អារម្មណ៍ដ៏រំភើបរបស់ខ្លួនក្នុងការឈ្នះរង្វាន់ពីការវាយបំបែកប៉េងប៉ោងថា៖ 

«ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តដែលចាប់បានរង្វាន់រូប Idol ដែលខ្ញុំស្រលាញ់យូរហើ់យ និងចូលចិត្តស្ដាប់បទចំរៀងគាត់ណាស់។ ខ្ញុំអត់បានចូលទៅក្នុងហ្វូងមនុស្សចាប់ប៉េងប៉ោងទេដំបូង តែខ្ញុំរើសពីក្រោមជើងបងៗមកវាយ។ ថ្ងៃនេះគ្រាន់តែមកដើរលេងធម្មតាតែឃើញ Idol ក៏ចូលមកមើល ហើយសប្បាយចិត្តមែនទែនដែលមានសំណាងឈ្នះរង្វាន់ពីការប្រារព្ធពិធីគម្រប់ខួប១០ឆ្នាំរបស់ក្រុមហ៊ុនស្មាត។ ខ្ញុំសូមជូនពរក្រុមហ៊ុនឲ្យរីកចម្រើនទៅមុខរហូត និងគ្មានការរអាក់រអួល និងទទួលបានអតិថិជនកាន់តែច្រើនឡើងៗ»។
អ្នកឈ្នះរង្វាន់ ទូរស័ព្ទ
ទិដ្ឋភាពពេលនាំគ្នា បំបែកប៉េងប៉ោង

ក្រៅពីការផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ អ្នកដើរទិញទំនិញ ក៏បានចូលលេងហ្គេមកម្សាន្តផ្សេងៗ និង រីករាយជាមួយការសម្ដែងរបស់ ក្រុមតូច (Small World Small Band) អេដា (Adda Angel) និង ជីដេវីត (G-Davit) ផងដែរ។

ក្រុមហ៊ុន Smart បានបញ្ជាក់ថាខ្លួនកំពុងរៀបចំព្រឹត្តិការណ៍ពិសេសៗជាច្រើនអំឡុងខួបលើកទី ១០ឆ្នាំរបស់ខ្លួនក្នុងឆ្នាំនេះ ដែលក្នុងនោះមានដូចជា ការផ្ដល់រង្វាន់ iPhone XR តាមរោងភាពយន្តចំនួន២រង្វាន់ និង តាមការបញ្ចូលទឹកប្រាក់តាមអីុនធឺណេតចំនួន១០រង្វាន់ ជារៀងរាល់ខែក្នុងឆ្នាំ២០១៩ ដើម្បីថ្លែងអំណរគុណចំពោះអតិថិជនរបស់ខ្លួន ចំពោះការគាំទ្រដ៏ស្មោះស្ម័គ្រដែលធ្វើឲ្យក្រុមហ៊ុន Smart ក្លាយជាប្រតិបត្តករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម និងកម្មវិធីថ្មីៗ ពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh 

ទិដ្ឋភាពគម្រប់ខួប១០ឆ្នាំរបស់Smart Axiata
ទិដ្ឋភាពគម្រប់ខួប១០ឆ្នាំរបស់Smart Axiata

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]