ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា Sririta Jensen បានចូលទៅក្រាបសំពះអនាគតឳពុកក្មេក ក្រោយពេល នាងត្រូវបានមិត្តប្រុសសុំរៀបការយ៉ាងផ្អែមល្ហែម។

យ៉ាងណាមិញ អ្វីដែលគួរឲ្យរំភើប គឺស្រាប់តែថ្ងៃម្សិលមិញនេះ តារាស្រី កញ្ញា Sririta Jensen ក៏បានបង្ហើបអារម្មណ៍សប្បាយរីករាយរំភើបចិត្ត និយាយមិនចេញ នៅពេលដែលបានទៅក្រាបសំពះចាស់ទុំខាងគ្រួសារមិត្តប្រុស ដោយក្នុងនោះដែរ អ្វីដែលរឹតតែគួរភ្ញាក់ផ្អើល គឺថាគ្រួសារខាងគូស្នេហ៍នាង ក៏ចង់ឲ្យរៀបការនាដើមឆ្នាំក្រោយនេះតែម្ដងថែមទៀតផង។

ជាមួយនឹងការចង់ឲ្យរៀបការឆាប់ៗរបស់ចាស់ទុំនេះដែរ តារាសម្ដែងស្រី កញ្ញា Sririta ក៏មិនបានធ្វើការបដិសេដអ្វីដែរ ដោយនឹងយល់ស្របទៅតាមចាស់ទុំទាំងសងខាង ពិភាក្សាគ្នារកពេលវេលាល្អ សម្រាប់ថ្ងៃមង្គលតែប៉ុណ្ណោះ៕ 

Sririta
Sririta និងអនាគតឳពុកក្មេក
Sririta​ និងមិត្តប្រុស
Sririta​ និងមិត្តប្រុស
Sririta​ និងមិត្តប្រុស
Sririta​ និងមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]