ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀងរ៉េបវ័យក្មេងប្រចាំផលិតកម្មបារមី លោក វណ្ណដា កំពុងទទួលការគាំទ្រខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្របែបយុវវ័យ ជាមួយ​បទចម្រៀងពីរោះៗជាច្រើនបទរបស់លោក។

ដោយឡែក កាលពីម្សិលមិញនេះ ស្រាប់តែមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅលើបណ្តាញសង្គម ដោយមានការបង្ហោះវីដេអូ និងរូបភាព បង្ហាញពីអ្នកគាំទ្ររបស់លោក វណ្ណដា ម្នាក់ មានការតុបតែងខ្លួន និងមុខមាត់ស្រដៀងនឹងលោក  អំឡុងពេលដែលលោកទៅសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីមួយកន្លែង។  

ផ្អែកលើវីដេអូ និងរូបភាពទាំងនោះ បានឲ្យឃើញថា ចំពោះអ្នកគាំទ្ររូបនោះ បើសិនជាមើលមួយភ្លែត លោកពិតជាស្រដៀងនឹង វណ្ណដា មែនទែន។ ហើយបើសិនជាគ្មានស្នាមសាក់នៅលើមុខ វណ្ណដា ទេនោះ អ្នកគាំទ្រប្រហែលជាពិបាកបែងចែកបន្តិចហើយ។

យ៉ាងណាក្តី សម្រាប់រឿងដ៏ភ្ញាក់ផ្អើលនេះដែរ ក៏មានទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្រ ដោយមានអ្នកលេងបណ្តាញសង្គម នាំគ្នា Share តៗគ្នា យ៉ាងច្រើនរាប់ពាន់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

វណ្ណដា
វណ្ណដា
បុរសដែលអ្នកគាំទ្រច្រឡុំថា វណ្ណដា
វណ្ណដា និងអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណា ដា