ថៃ៖ ប្រហែលជា ប្រិយមិត្ត ចាំរឿងរ៉ាវ របស់តារាសម្តែងស្រី Nampetch Teeyapar ដែលបានទៅវះកាត់កែសម្ផស្ស ឲ្យដូចជាអាយដលរបស់នាង គឺ Aum Patcharapa ជាមួយនឹង ការកែខៃច្រើនចំណុច ឡើងសុះសាច់មិនធម្មតាដែរ។

ប៉ុន្តែទីបំផុត តារាស្រីរូបនេះ​ក៏ទទួលបានមុខមាត់ ស្រដៀងAum Patcharapa បន្តិចបន្តូចផងដែរ ក្រោយជាសះស្បើយពីមុខរបួស ហើយក៏បានបង្ហាញសម្រស់ នៅក្នុងបណ្តាញសង្គម ជាមួយនឹង មុខមាត់ជាថ្មីរបស់នាង។ ជាពិសេស នាងពិតជាសប្បាយចិត្តខ្លាំង នៅពេលការវះកាត់កែសម្ផស្សរបស់នាង ទទួលបានភាពជោគជ័យ យ៉ាងដូច្នេះនោះ។

អ្វីដែលមិននឹកស្មានដល់ សម្រស់របស់នាង បែបនេះ គឺមិនទាន់អស់ចិត្ត សម្រាប់នាងប៉ុន្មានទេ ដោយកាលពីថ្មីៗនេះ នាង បានបង្ហោះរូបមួយសន្លឹក​ ដែលគេងនៅលើគ្រែ។ ក្នុងនោះ នាង ក៏បានបញ្ជាក់ថា លើកនេះ នាងបានកែកុន​លើដងខ្លួនម្តង មានដូចជា ត្រង់ដើមដៃ  ត្រង់ក ត្រង់ចង្កេះ ត្រង់ គូថ។ 

យ៉ាងណាមិញ ពេលនេះ នាងក៏ទទួលបានគួថធំរីកសាយ គួរជាទីបេតីមិនធម្មតានោះដែរ ដែលធ្វើឲ្យហ្វេន មានការចាប់អារម្មណ៍យ៉ាងខ្លាំង តែក៏មានហ្វេនមួយចំនួន មានការបារម្ភទៅលើសុខភាពរបស់នាង ដែលកែកុន ស្ទើរតែសុះសាច់ ទាំងដែលពីមុន កែលើមុខទាំងអស់ លើកនេះ កែលើដងខ្លួនទាំងស្រុងទៀត៕

Nampetch Teeyapar
Nampetch Teeyapar
Nampetch Teeyapar
Aum Patcharapa ជាតារាដែលនាងបានកែមុខឲ្យដូច
រូបថតដែលនាងបង្ហោះ
រូបថតក្រោយនាងកែកុនគូថនាងឲ្យធំជាងមុន
រូបថតក្រោយនាងកែកុនគូថនាងឲ្យធំជាងមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]